leftcenterrightdel
បណ្ឌិត Ruvislei González Saez ( រូបថត៖ vnanet.vn)

យោងតាមលោកបណ្ឌិត Ruvislei González Sáez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បង្ហាញការយកចិត្ដទុកដាក់ខ្ពស់របស់វៀតណាមចំពោះទំនាក់ទំនងពិសេស មិត្តភាពជាប្រពៃណីជាមួយគុយបា។ នេះមិនត្រឹមតែជាឱកាសសម្រាប់រដ្ឋាភិបាលវៀតណាមបន្តផ្លាស់ប្តូរដោយផ្ទាល់ជាមួយដៃគូគុយបាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងធុរកិច្ចវៀតណាមយល់ច្បាស់នូវស្ថានភាពជាក់ស្តែងគុយបានាពេលបច្ចុប្បន្ននេះ។

លោក González Sáez បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី; បង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យសក្តិសមជាមួយទំនាក់ទំនងនយោបាយ។ ប្រទេសទាំងពីរអាចបន្តទាញយកប្រយោជន៍ដែលមានស្រាប់ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជីវបច្ចេកវិទ្យា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអប់រំ ... ក្រៅពីនេះ វៀតណាមនិងគុយបា​ ក៏មានសក្ដានុពលជាច្រើនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញផងដែរ៕

បកប្រែដោយ Pham Diep