វិញ្ញាបនបត្រនេះបញ្ជាក់ថា សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយបំពេញតាមស្តង់ដារគុណភាពអប់រំអន្តរជាតិ រួមទាំងការគ្រប់គ្រងយុទ្ធសាស្ត្រ ការស្រាវជ្រាវ និងគោលនយោបាយអប់រំ នវានុវត្តន៍ និងប្រើវិទ្យាសាស្ត្រក្នុងជីវភាពរស់នៅ។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ក្នុងការកែលម្អគុណភាពសិក្សា និងស្រាវជ្រាវដែលស្របតាមស្តង់ដារអន្តរជាតិ។

leftcenterrightdel
សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (រូបថត៖ Hust.edu.vn)

សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន៦ របស់វៀតណាមដែលបានទទួលវិញ្ញាបនបត្រពី HCERES ដូចជា សាកលវិទ្យាល័យពហុបច្ចេកទេស (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) សាកលវិទ្យាល័យពហុបច្ចេកទេស (សាកលវិទ្យាល័យ Da Nang) សាកលវិទ្យាល័យសំណង់ សាកលវិទ្យាល័យ Ton Duc Thang សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ៕

បកប្រែដោយ Thuy Anh