នាថ្ងៃទី ១៤ ខែមីនា នៅទីក្រុងហាណូយ វិទ្យាស្ថានវិទ្យាសាស្ត្រអប់រំវៀតណាម សហការជាមួយគណៈកម្មាធិការជាតិ UNESCO វៀតណាម បានរៀបចំសន្និសីទអន្តរជាតិ “ឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព”។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

សន្និសីទនេះមានការចូលរួមពីអ្នកជំនាញអន្តរជាតិ អ្នកវិទ្យាសាស្ត្រ និងអ្នកបង្កើតគោលនយោបាយ។ ប្រតិភូទាំងឡាយបានពិភាក្សា និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអប់រំសំខាន់ៗប្រកបដោយសមធម៌ និងគុណភាព ព្រមទាំងបានផ្តល់អនុសាសន៍លើវិធីសាស្រ្ត និងយន្តការប្រកបដោយនិរន្តរភាពសម្រាប់ក្រុមជួបការលំបាក វិនិយោគលើការអប់រំដែលមានគុណភាពខ្ពស់ និងពង្រឹងតួនាទីរបស់គ្រូបង្រៀន។

បកប្រែដោយ Duy Hoan