នៅក្នុងជំនួបនេះ លោកស្រី Greta Gunnarsdottir បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្ដល់ជំនួយមនុស្សធម៌ចំនួន ៥០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនប៉ាឡេស្ទីន តាមរយៈ UNRWA ។ លោកស្រីសង្កត់ធ្ងន់ទៀតថា ជំនួយដ៏មានតម្លៃនេះបានចូលរួមចំណែកក្នុងការជួយ UNRWA អនុវត្តសកម្មភាពសង្គ្រោះនៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះ។

leftcenterrightdel
ប្រជាពលរដ្ឋរង់ចាំទទួលជំនួយស្បៀងអាហារនៅក្នុងទីក្រុង Rafah (រូបថត៖ vnanet.vn)

លោកស្រី Greta Gunnarsdottir ក៏បានពិភាក្សាអំពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ និងលំបាក និងបញ្ហាប្រឈមធំៗដែលអង្គការនេះកំពុងប្រឈមមុខនៅតំបន់ហ្គាហ្សា ស្របពេលជម្លោះកើនឡើង និងកង្វះខាតធនធានហិរញ្ញវត្ថុ បន្ទាប់ពីប្រទេសមួយចំនួនបានផ្អាកផ្ដល់ជំនួយមនុស្សធម៌ដែលបានសន្យាសម្រាប់ UNRWA ។ លោកស្រី Gunnarsdottir សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ និងជំរុញបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងនូវសាមគ្គីភាពរបស់វៀតណាមជាមួយប្រជាជនប៉ាឡេស្ទីន ហើយសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពជម្លោះដ៏តានតឹង និងអូសបន្លាយ និងគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា ព្រមទាំងចែករំលែកជាមួយបញ្ហាប្រឈមដ៏ធំដែល UNRWA កំពុងប្រឈមមុខ។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា វៀតណាមថ្កោលទោសរាល់អំពើហឹង្សាលើជនស៊ីវិល គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយនិរន្តរភាព និងយូរអង្វែង ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រាល់សកម្មភាពជំនួយមនុស្សធម៌នៅក្នុងតំបន់ជម្លោះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang វាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ  និង UNRWA ក្នុងការជំរុញជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយអះអាងថា វៀតណាមនឹងបន្តគាំទ្រ UNRWA អនុវត្ដបេសកកម្មនេះ នាពេលខាងមុខ៕

បកប្រែដោយ Thanh Cong