ដោយមានប្រជាជនវៀតណាមជាង ១១០,០០០ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបណ្ដាខេត្តនៃតំបន់ទាំងឡាយនោះ ការថែរក្សា និងលើកតម្កើងភាសាវៀតណាមសម្រាប់កុមារវៀតណាមជំនាន់ទីពីរ និងទីបី ឬដើមកំណើតវៀតណាម មានសារៈសំខាន់។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបំផុស

ថ្លែងមតិក្នុងពិធី លោកស្រី Vu Chi Mai អគ្គកុងស៊ុលប្រចាំ Fukuoka បានឲ្យដឹងថា នៅឆ្នាំ២០២៤ ស្ថានអគ្គកុងស៊ុលនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគម អង្គការនានាដើម្បីបន្តបើកថ្នាក់បង្រៀនភាសាវៀតណាម និងថ្នាក់បណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនភាសាវៀតណាម ការបង្កើតទូសៀវភៅជាភាសាវៀតណាមនៅតាមមូលដ្ឋានផ្សេងទៀត ព្រមទាំង ជំរុញការផ្សព្វផ្សាយដល់សហគមន៍ជនជាតិវៀតណាមក្នុងតំបន់អំពីគម្រោងលើកតម្កើងភាសាវៀតណាម ក៏ដូចជាសកម្មភាពបង្រៀន និងរៀនភាសាវៀតណាម ជាពិសេស រៀបចំប្រកបដោយប្រសិទ្ធភាពនូវការប្រឡងស្វែងរកបេសកជនភាសាវៀតណាម ឆ្នាំ ២០២៤។

នៅក្នុងពិធីបំផុសនោះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka និងសមាគមនានាបានឯកភាពបង្កើតគណៈកម្មាធិការសម្របសម្រួលកម្មវិធីបង្រៀនភាសា និងវប្បធម៌វៀតណាមសម្រាប់កុមារវៀតណាមនៅតំបន់ Kyushu តំបន់ Okinawa តំបន់ភាគកណ្ដាល និងតំបន់ភាគខាងត្បូងជប៉ុន៕

បកប្រែដោយ Thuy Anh