លោកប្រធានហូជីមិញដែលធ្លាប់បានរស់នៅនិងធ្វើការនៅទីនេះក្នុងអំឡុងធ្វើសកម្មភាពបដិវត្តន៍នៅទីក្រុងគុនមីង។ តំបន់កេរ្ដិ៍ដំណែល​ប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ មានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងអប់រំប្រពៃណីសំខាន់ៗ។

ក្នុងសៀវភៅសរសេរទុកជាអនុស្សាវរីយ៍ លោក Vuong Dinh Hue បានសរសេរថា៖ “ខ្ញុំ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមានក្ដីរំភើបចិត្ដយ៉ាងខ្លាំងនៅពេលមកទស្សនាទីកន្លែងនេះ ដែលរូបភាពនិងឯកសារដ៏មានតម្លៃជាច្រើនអំពីលោកប្រធាន​ហូជីមិញ​ត្រូវបានតាំងបង្ហាញ...។​​ ក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍ ឆ្ពោះទៅរកការសង្គ្រោះជាតិនិងរំដោះជាតិ លោកប្រធានហូជីមិញបានឈានជើងជាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក ដែលក្នុងនោះប្រទេសចិនគឺជាប្រទេសដែលលោកធ្វើសកម្មភាពបដិវត្ដន៍យូរបំផុត។ លោកប្រធានហូជីមិញ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋចិន បានសរសេរទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងអំពីការជួយគាំទ្រអស់ពីចិត្តក្នុងបុព្វហេតុបដិវត្តន៍នៃប្រទេសទាំងពីរ ចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្ដភាពជា  “សមមិត្ត និងបងប្អូន” រវាងវៀតណាមនិងចិន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញទៅទស្សនាតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្ស អាជ្ជាធរ និងប្រជាជននៃខេត្តយូណាន និងទីក្រុងគុនមីង ដែលបានថែរក្សានិងកែលំអសោភ័ណ្ឌភាពតំបន់កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រលោកប្រធានហូជីមិញ ដែលជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងវៀតណាម-ចិន។ សូមជូនពរឲ្យទំនាក់ទំនងវៀតណាម-ចិន ស្រស់បំព្រងជានិច្ចកាលស្ថិតស្ថេរជាអមត”

* នាព្រឹកថ្ងៃដដែល នៅទីក្រុងគុនមីង លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាមបានចូលរួមវេទិកាគោលនយោបាយច្បាប់ស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាង​វៀតណាមនិងចិន។

ថ្លែងមតិនៅវេទិកានេះ លោក Vuong Dinh Hue សង្កត់ធ្ងន់ថា ក្នុងទំនាក់ទំនងទូទៅជាមួយចិន វៀតណាមយកចិត្តទុកដាក់ពិសេសចំពោះទំនាក់ទំនងជាមួយបណ្តាមូលដ្ឋានដែលមានខ្សែព្រំដែនរួម ក្នុងនោះមានខេត្តយូណាន។ លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរបស់ខេត្តយូណានជាមួយវៀតណាម ជាពិសេសខេត្តជាប់ព្រំដែនភាគខាងជើង ប្រទេសវៀតណាម នាពេលកន្លងមក។

ដើម្បីជំរុញបន្ថែមទៀតនូវសក្ដានុពល និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ លោកប្រធានរដ្ឋសភា បានស្នើថា ភាគីទាំងពីរគួរតែពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងឆាប់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការដែលបានចុះហត្ថ​លេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន នាពេលថ្មីៗនេះ ជាពិសេសផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌនៃ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" ជាមួយនឹងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" កិច្ចព្រមព្រៀងនិងពិធីសារស្តីពីការសាងសង់ស្ពានថ្នល់ឆ្លងកាត់ទន្លេក្រហម,  ផែនការដំណាក់កាល ២០២៣-២០២៦ សម្រាប់ការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងអាជ្ញាធរខេត្តយូណាន (ចិន) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងអនុស្សរណៈយោគយល់ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវដែក និងអនុស្សរណៈយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវដែកឆ្លងកាត់ព្រំដែន​។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារអនុស្សរណៈយោគយល់គ្នារវាងអាជីវកម្មនៃប្រទេសទាំងពីរ

នៅក្នុងវេទិកានេះ  លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងប្រតិភូនៃប្រទេសទាំងពីរ សហគ្រាសវៀតណាមនិងចិនបានផ្លាស់ប្ដូរឯកសារអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ហិរញ្ញវត្ថុ ការរចនាប្រព័ន្ធនិងការផលិតប្រព័ន្ធមនុស្សយន្ត ខ្សែស្វ័យប្រវត្តិអនុវត្តបញ្ញាសិប្បនិម្មិតចូលក្នុងការផលិត និងពាណិជ្ជកម្មផលិតផលកាហ្វេនៅប្រទេសចិន និងវៀតណាម...

* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាព្រឹកថ្ងៃទី១២ ខែមេសា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបថ្នាក់ដឹកនាំធុរកិច្ចចិនមួយចំនួន៖ សម្ព័ន្ធក្រុមហ៊ុន SUNWAH, សម្ព័ន្ធក្រុមហ៊ុនវិនិយោគថាមពលយូនណាន និងក្រុមហ៊ុនប្រៃសណីយ៍យូណាន...។

* នារសៀលថ្ងៃទី១២ ខែមេសា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន៕

បកប្រែដោយ Pham Diep