នាព្រឹកថ្ងៃទី១២ ខែមេសា គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញទៅខេត្តយូណាន (ប្រទេសចិន) ដើម្បីចូលរួមជំនួបប្រាស្រ័យមិត្ដភាព។

ពិធីទទួលបដិសណ្ឋារកិច្ចលោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅច្រកទ្វារព្រំដែន Hekou (ប្រទេសចិន) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានប្រារព្ធពិធីគោរពបង្គោលព្រំដែន; លោករដ្ឋមន្ត្រី Dong Jun លាបថ្នាំលើបង្គោលព្រំដែនលេខ ១០២ (១) ខាងចិន និងអញ្ជើញជាសក្សីក្នុងសកម្មភាពល្បាតរួមគ្នារវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun ទស្សនាការតាំងពិព័រណ៌រូបថតក្នុងឱកាសរំលឹកខួបលើកទី ១០ នៃជំនួបប្រាស្រ័័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិន

បន្ទាប់មក លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអញ្ជើញទៅទស្សនាសាលាបឋមសិក្សា Beishan នៅស្រុក Honghe ខេត្តយូណាន  ប្រទេស​ចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា។

* បន្ទាប់ពីចាកចេញពីសាលាបឋមសិក្សា Beishan នៅស្រុក Honghe  ខេត្តយូណាន ប្រទេសចិន លោករដ្ឋមន្ដ្រី Phan Van Giang និងលោករដ្ឋមន្ដ្រី Dong Jun  រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិទាំងពីរបានទៅទស្សនាភូមិ Batiaoban ស្ថិតក្នុងស្រុក Honghe ខេត្តយូណាន។ នៅទីនេះ រដ្ឋមន្ត្រីការពារជាតិទាំងពីរត្រូវបានស្វាគមន៍ដោយពិធីពិសេសរបស់មូលដ្ឋាន។

leftcenterrightdel
 
leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរដាំដើមឈើមិត្តភាពនៅកងអនុសេនាធំលេខ ២៧ កងពលតូចការពារព្រំដែនលេខ ៣១៤

* ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពនៅប្រទេសចិន នាថ្ងៃទី ១២ មេសា លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun បានអញ្ជើញទៅទស្សនាកងអនុសេនាធំលេខ ២៧ កងពលតូចការពារព្រំដែនលេខ ៣១៤ នៅខេត្ត យូណាន។

អញ្ជើញទៅទស្សនាកងអនុសេនាធំលេខ ២៧ លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun បានសំដែងការជឿជាក់ថា កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការពារព្រំដែន ជាពិសេសរវាងកងកម្លាំងគ្រប់គ្រងព្រំដែន និងការពារព្រំដែន យោធភូមិភាគជាប់ព្រំដែន និងមូលដ្ឋានរបស់ប្រទេសទាំងពីរវៀតណាមនិងចិននឹងបន្តដាក់ពង្រាយយ៉ាងសកម្មនិងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន; ប្រព័ន្ធខ្សែព្រំដែន និងបង្គោលព្រំដែនជាតិត្រូវបានរក្សារឺងមាំ សន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែនត្រូវបានធានា។

* នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងគណៈប្រតិភូបានទៅទស្សនាការតាំងពិព័រណ៌រូបថតក្នុងឱកាសរំលឹកខួបលើកទី ១០ នៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិន ក្រោមប្រធានបទ “សុខដុមរមនា វិបុលភាព សុវត្ថិភាព សោភ័ណភាព”។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរទស្សនាការតាំងពិព័រណ៌រូបថតក្នុងឱកាសរំលឹកខួបលើកទី ១០ នៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ចិន

ក្នុងរយៈពេល ១០ ឆ្នាំ ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម -ចិន បានក្លាយទៅជាគំរូសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព បង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់ភាគីទាំងពីរក្នុងការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជន អាជ្ញាធរមូលដ្ឋាន និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ រួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នៅចុងបញ្ចប់នៃការទស្សនាពិព័រណ៌  លោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានអញ្ជើញជាអធិបតីក្នុងពិធីលាងសាយភោជន៍ជូនចំពោះលោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

នារសៀលថ្ងៃទី១២ ខែមេសា គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោករដ្ឋមន្ត្រី Phan Van Giang បានត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ជំនួបប្រាស្រ័យការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៨ ប្រកបដោយជោគជ័យ៕

បកប្រែដោយ Thanh Cong