ថ្លែងមតិបន្ទាប់ពីការហ្វឹកហាត់ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ការហ្វឹកហាត់ជួបការលំបាកជាច្រើនដោយសារអាកាសធាតុក្ដៅខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ពិធីរំលឹកខួបលើកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ និងប្រជាជាតិទាំងមូល ដូច្នេះអ្នកចូលរួមទាំងអស់ ចាំបាច់ត្រូវពង្រីកស្មារតីជំនះពុះពារលើការលំបាក ដើម្បីពិធីរំលឹកខួបនៅថ្ងៃទី ៧ ឧសភា ខាងមុខនេះប្រព្រឹត្តទៅដោយជោគជ័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលចូលរួមក្នុងពិធីព្យុហយាត្រា និងក្បួនដង្ហែរ

ពិធីព្យុហយាត្រានិងក្បួនដង្ហែរ ដើម្បីអបអរសាទរខួបលើកទី ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីពិធីមិទ្ទីញដ៏ឱឡារិក ក្រោមការចូលរួមរបស់កងកម្លាំងចំនួន ៤ រួមមាន៖ កម្លាំងកាំភ្លើងធំ កម្លាំងទ័ពជើងអាកាស កម្លាំងចូលរួមព្យុហយាត្រា និងមនុស្សជាង ១២.០០០ នាក់៕

បកប្រែដោយ Huyen Trang