គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

គណៈប្រតិភូក្រសួងការពារជាតិចិនដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai នាព្រឹកថ្ងៃទី ១១ មេសា

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគឺជាសកម្មភាពដ៏មានសារៈសំខាន់ រួមចំណែកក្នុងការពង្រឹងទំនុកចិត្តខាងនយោបាយ ការយោគយល់គ្នាទៅវិញទៅមក និងរឹតបន្តឹងចំណងសាមគ្គីភាព ភាពជិតស្និទ្ធរវាងប្រជាជន អាជ្ញាធរមូលដ្ឋាន និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងការកសាងបន្ទាត់ព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានធ្វើពិធីគោរពបង្គោលព្រំដែន លាបពណ៌បង្គោលលេខ១០២ (២) និងដាំដើមឈើមិត្តភាពនៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun គោរពបង្គោលព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai គណៈប្រតិភូវៀតណាម និងគណៈប្រតិភូចិនបានចូលរួមពិធីកាត់ខ្សែបូសម្ពោធផ្ទះវប្បធម៌មិត្តភាពព្រំដែនវៀតណាម-ចិន នៅភូមិ Ban Phiet ឃុំ Ban Phiet ស្រុក Bao Thang ខេត្ត Lao Cai ដែលជាគម្រោងត្រូវបានវិនិយោគ និងសាងសង់ដោយក្រសួងការពារប្រទេសវៀតណាម ក្នុងឱកាសនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៨។

ផ្ទះវប្បធម៌មិត្តភាពព្រំដែនវៀតណាម - ចិន គឺជាគម្រោងមួយដែលមានសារៈសំខាន់ជាពិសេស ជាកន្លែងសម្រាប់ប្រជាជននៅតំបន់ព្រំដែននៃភាគីទាំងពីរ ជួបប្រាស្រ័យ និងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ថែទាំជីវភាពខាងវប្បធម៌ និងស្មារតីរបស់ប្រជាជននៅតំបន់ព្រំដែន ទន្ទឹមនឹងនោះក៏ជាសក្ខីភាព និងនិមិត្តសញ្ញាដ៏ល្អសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនដែលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីទាំងពីរ និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានទៅទស្សនាសាលាបឋមសិក្សា Kim Dong និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Lao Cai។

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន គណៈប្រតិភូទាំងពីរបានជួបពិភាក្សា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការនៅមជ្ឈមណ្ឌលសន្និបាតខេត្ត Lao Cai។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិទាំងពីរ

នៅក្នុងកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន រួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ ការយោគយល់គ្នាទៅវិញទៅមក និងរឹតបន្តឹងចំណងសាមគ្គីភាព ភាពជិតស្និទ្ធរវាងប្រជាជន អាជ្ញាធរមូលដ្ឋាន និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិងការកសាងបន្ទាត់ព្រំដែនវៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ទៀតថា វៀតណាមប្រកាន់ខ្ជាប់នូវទស្សនៈរបស់ខ្លួនជានិច្ច ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាព ស្ថិរភាពយូរអង្វែង ទំនុកចិត្តរឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ នាព្រឹកថ្ងៃទី១១ ខែមេសា

លោករដ្ឋមន្ត្រី Dong Jun បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំ និងការរៀបចំជំនួបប្រាស្រ័យរបស់កងទ័ព និងកងកម្លាំងមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី Dong Jun បានសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៨ បានរួមចំណែកអនុវត្តការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ក្នុងនោះកងទ័ពនៃប្រទេសទាំងពីរបានអនុវត្តសកម្មភាពជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាច្រើន។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃថាទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលកន្លងមក ដោយផ្អែកលើឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាត្រូវបានជំរុញ អនុវត្តប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងកម្លាំងគ្រប់គ្រងការពារព្រំដែន យោធភូមិភាគជាប់ព្រំដែន និងបណ្តាមូលដ្ឋានវៀតណាមបានអនុវត្តយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិទាំងពីរ ស្តីពីការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍រវាងកងទ័ពជើងទឹកនៃក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានតំបន់ភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន៕

បកប្រែដោយ Huyen Trang