ជំនួបប្រាស្រ័យលើកនេះ បានធ្វើឡើងក្រោមសហប្រធានដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន រួមទាំងសកម្មភាពដែលប្រព្រឹត្តទៅនៅខេត្ត Lao Cai (វៀតណាម) និងខេត្តយូណាន (ចិន) ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងឱឡារិក ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai
leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម
leftcenterrightdel
ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចលោករដ្ឋមន្ដ្រី Dong Jun និងគណៈប្រតិភូចិន

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោករដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានប្រារព្ធពិធីគោរពបង្គោលព្រំដែន; ដាំដើមឈើមិត្តភាពព្រំដែនវៀតណាម-ចិន នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai; លោករដ្ឋមន្ត្រី Phan Van Giang លាបថ្នាំលើបង្គោលព្រំដែនលេខ ១០២ (២) ខាងវៀតណាម។

leftcenterrightdel
 
leftcenterrightdel
ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរស្វាគមន៍ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៨

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនេះ លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun រួមជាមួយគណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងចូលរួមពិធីកាត់ខ្សែបូសម្ពោធផ្ទះវប្បធម៌មិត្តភាពព្រំដែនវៀតណាម-ចិន ទស្សនានិងប្រគល់អំណោយដល់សាលាបឋមសិក្សា Kim Dong (ទីក្រុង Lao Cai) និងទៅទស្សនាប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្តរជាតិ Lao Cai... រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងចិនក៏បានចូលរួមពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការផងដែរ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun គោរពបង្គោលព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai
leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun នៅបង្គោលព្រំដែនលេខ ១០២ (២) ខាងវៀតណាម
leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang លាបថ្នាំលើបង្គោលព្រំដែនលេខ ១០២ (២) ខាងវៀតណាម

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ៨ រួមចំណែកអនុវត្ដជាក់ស្ដែងនូវសេចក្តីថ្លែងការណ៍រួម​វៀតណាម-ចិនស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងប្រធានរដ្ឋចិន កាលពីខែធ្នូ ឆ្នាំ ២០២៣។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Dong Jun ដាំដើមឈើមិត្តភាពព្រំដែនវៀតណាម-ចិន នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai

ជំនួបប្រាស្រ័យលើកនេះកាន់តែមានអត្ថន័យ ពីព្រោះបានធ្វើឡើងក្នុងឱកាសខួបលើកទី ១០ នៃការបង្កើតជំនួបប្រាស្រ័យមិត្តភាព​ការពារជាតិព្រំដែនវៀតណាម - ចិន (២០១៤-២០២៤) តាមរយៈនោះ ពង្រឹងទំនុកចិត្តខាងនយោបាយ រឹតចំណងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៏ដូចជាកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-ចិន រួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​៕

បកប្រែដោយ Pham Diep