លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ទំនាក់ទំនងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម ក៏ដូចជារវាងខេត្តព្រះវិហារ និងខេត្ត Gia Lai តែងតែត្រូវបានពូនជ្រំ និងកសាងប្រកបដោយចីរភាព។ អាជ្ញាធរនៃខេត្តទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ហើយតែងតែទៅសួរសុខទុក្ខគ្នាទៅវិញទៅមកនៅក្នុងពិធីបុណ្យទាននានា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baogialai.com)

ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Gia Lai លោក Nguyen Tuan Anh ជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនខេត្តព្រះវិហារ ព្រមទាំង សម្តែងនូវក្តីសប្បាយរីករាយដោយឃើញសមិទ្ធផលដែលខេត្តព្រះវិហារ សម្រេចបាននាពេលកន្លងមក។ លោក Nguyen Tuan Anh សង្ឃឹមថា នាពេលខាងមុខ ថ្នាក់ដឹកនាំខេត្តទាំងពីរបន្តរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងការទូត ជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យជាច្រើន បង្កើតកម្លាំងចលករដើម្បីជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តទាំងពីរឡើងកម្រិតខ្ពស់ថ្មី និងបន្តរក្សាទំនាក់ទំនងអ្នកជិតខាង មិត្តភាព ស្ថិរភាព យូរអង្វែង។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ថ្នាក់ដឹកនាំខេត្តទាំងពីរបានជូនអំណោយដ៏មានអត្ថន័យដល់គ្នាទៅវិញទៅមក បង្ហាញពីចំណងសាមគ្គី និងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និងមូលដ្ឋានទាំងពីរ៕

បកប្រែដោយ Thuy Anh