leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរសុខភាពជូនចំពោះលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

ក្នុងឱកាសខួបលើកទី ៤៩ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៤) និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤) នាព្រឹកថ្ងៃទី២៧ ខែមេសា គណៈប្រតិភូ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បាន​អញ្ជើញទៅសួរសុខទុក្ខ និងជូនពរសុខភាពជូនចំពោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Do Ba Ty អតីតអនុប្រធានរដ្ឋសភា អតីតប្រធានអគ្គសេនាធិការ អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ឯក Truong Quang Khanh អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ; លោកឧត្តមសេនីយ៍ឯក Pham Xuan Hung អតីតអនុប្រធានអគ្គសេនាធិការ; លោកឧត្តមសេនីយ៍ឯក Nguyen Quoc Khanh អតីតអនុប្រធានអគ្គសេនាធិការ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរសុខភាពជូនចំពោះលោកនាយឧត្តមសេនីយ៍ Do Ba Ty


 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរសុខភាពជូនចំពោះលោកឧត្តមសេនីយ៍ឯក Truong Quang Khanh

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang មានសេចក្តីសោមនស្សរីករាយជម្រាបជូនសមមិត្តទាំងអស់ពោលខាងលើអំពីលទ្ធផលដ៏ឆ្នើមក្នុងការបំពេញភារកិច្ចយោធាការពារជាតិរបស់កងទ័ពទាំងមូលនាពេលថ្មីៗនេះ និងភារកិច្ចសំខាន់ៗមួយចំនួនដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសកំពុងយកចិត្តទុកដាក់អនុវត្ត។ អាស្រ័យលើនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិមក្រសួងការពារប្រទេស បានដឹកនាំកងទ័ពទាំងមូលបំពេញល្អគ្រប់ភារកិច្ចទាំងអស់ ជាពិសេសការងារហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធ បន្តលើកកម្ពស់តួនាទីស្នូលក្នុងបុព្វហេតុការពារមាតុភូមិ ចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងជាការទីបង្អែកដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន។ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តែងតែរួបរួមសាមគ្គីគ្នា ឯកភាពក្នុងឆន្ទៈនិងសកម្មភាព រក្សាយ៉ាងខ្ជាប់ខ្ជួននូវសតិអារម្មណ៍ ជានិច្ចកាលខិតខំ ត្រៀមខ្លួនទទួលយក និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរអតីតថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាន នូវសុខភាពល្អ និងសុភមង្គល និងសង្ឃឹមថា បណ្តាសមមិត្តនឹងបន្តយកចិត្តទុកដាក់ តាមដាន និងផ្តល់យោបល់ដ៏មានតម្លៃ ដើម្បីកសាងកងទ័ពឱ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Duy Hoan