លើកតម្កើង និងផ្តល់កិត្តិយសដល់ស្នាដៃឆ្នើមៗ

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស ,​ លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម, លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម រួមនិងថ្នាក់ដឹកនាំតំណាងស្ថាប័នអង្គភាពជាច្រើនរបស់បក្ស រដ្ឋ និងកងទ័ព...។

leftcenterrightdel
ជ័យលាភីលេខមួយទទួលរង្វាន់ក្នុងកម្មវិធី
leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមក្នុងកម្មវិធី

តាងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា ស្នាដៃឆ្នើមដែលបានជ្រើសរើស និងលើកតម្កើងដោយគណៈកម្មាធិការរៀបចំគឺជាការបង្ហាញពីការប្រមូលផ្តុំនៃគំនិតវាវៃ បញ្ញា ភាពក្លាហាន ភាពចាស់ទុំនយោបាយ និងឆ្លុះបញ្ចាំងពីការខំប្រឹងប្រែងក្នុងការងារប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងចំណេះដឹងខាងនយោបាយដ៏មុតស្រួច ស៊ីជម្រៅ និងការទទួលខុសត្រូវខ្ពស់របស់អ្នកនិពន្ធចំពោះភារកិច្ចការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស។

បន្ថែមពីលើការលើកតម្កើងស្នាដៃល្អៗ ពិធីបិទនិងប្រគល់រង្វាន់នេះ ក៏ជាការបន្តលើកកំពស់តួនាទី កិត្យានុភាពនៃការប្រឡង ហើយអះអាងបញ្ជាក់បានថានេះជាវេទិកាវិទ្យាសាស្ត្រ និងនយោបាយដ៏មានកិត្យានុភាព បង្ហាញពីទំនួលខុសត្រូវ និងភាពជឿជាក់យ៉ាងមោះមុតលើបក្សពីសំណាក់អ្នកនិពន្ធ។

ប្រមូលផ្តុំភាពវៃឆ្លាត បញ្ញា ភាពចាស់ទុំ និងភាពក្លាហានរបស់អ្នកនិពន្ធ

ចំពោះការប្រឡងសរសេរ គុណភាពនៃស្នាដៃនៅតែជាកត្តាកំណត់ដើម្បីវាយតម្លៃកម្រិតនៃភាពជោគជ័យ។ ការការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស មិនមែនជាប្រធានបទងាយស្រួលក្នុងការសរសេរនោះទេ ក្រៅពីភាពក្លាហាន ភាពចាស់ទុំខាងនយោបាយ ទាមទារឱ្យអ្នកនិពន្ធដែលចូលរួមក្នុងការប្រលងត្រូវតែមានមូលដ្ឋានគ្រឹះទ្រឹស្តីនយោបាយស៊ីជម្រៅ ហើយទន្ទឹមនឹងនោះត្រូវភ្ជាប់ទៅនឹងស្ថានភាពជាក់ស្តែងនៃជីវិតដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះផែនការ និងល្បិចប្រឆាំងនឹងមូលដ្ឋាន​សតិអារម្មណ៍របស់បក្សដោយកម្លាំងអរិភាព និងពួកប្រតិកម្ម។

leftcenterrightdel
អ្នកនិពន្ធជាជ័យលាភីថតរូបជាអនុស្សាវរីយ៍
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន និងជាប្រធានគណៈកម្មាធិការរៀបចំ មានប្រសាសន៍បំផុសប្រលងសរសេរ “ការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្សក្នុងស្ថានភាពថ្មី” លើកទី៤

ចំណុចថ្មីគួរឱ្យចាប់អារម្មណ៍ក្នុងការប្រលងនេះគឺថា ក្រៅពីស្នាដៃជាច្រើនដែលបន្តវិភាគយ៉ាងស៊ីជម្រៅ និងពន្យល់អំពីការការពារមូលដ្ឋានសតិអារម្មណ៍របស់បក្សក្នុងរឿងសំខាន់ៗ ដូចជាតម្លៃជាមូលដ្ឋាន និងយូរអង្វែងនៃលទ្ធិម៉ាក្ស-លេនីន, សតិអារម្មណ៍​ហូជីមិញជាដើម។ កម្មវិធីនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម រក្សាយ៉ាងរឹងមាំការដឹកនាំដាច់ខាតរបស់បក្សលើគ្រប់ជ្រុងជ្រោយចំពោះកងកម្លាំងប្រដាប់អាវុធ អ្នកនិពន្ធជាច្រើនបានស្វែងរកវិធីសាស្រ្តថ្មី ដោយលើកឡើងកាន់តែស៊ីជម្រៅក្នុងការពន្យល់អំពីរាល់បញ្ហាជាក់លាក់ទាក់ទងទៅ​ និងសតិអារម្មណ៍ខាងនយោបាយ។ អ្វីដែលគួរឱ្យលើកទឹកចិត្តនោះគឺក្នុងចំណោមស្នាដៃចំនួន ៦០ ចូលក្នុងវគ្គចុងក្រោយនោះ អ្នកនិពន្ធសុទ្ធតែបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចំណាយពេលវេលា និងចំណេះដឹង ដើម្បីលើកកម្ពស់គុណភាពនៃស្នាដៃ។

បន្ទាប់ពីជោគជ័យនៃការប្រលងលើកទី៣ ក្នុងនាមគណៈកម្មាធិការរៀបចំ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន និងជាប្រធានគណៈកម្មាធិការរៀបចំបានមានប្រសាសន៍បំផុសប្រលងសរសេរ “ការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្សក្នុងស្ថានភាពថ្មី” លើកទី៤ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗរបស់បក្ស ប្រទេស និងកងទ័ពក្នុងឆ្នាំ ២០២៤-២០២៥។ ទន្ទឹមនឹងនោះ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៣៥-NQ/TW ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ របស់ការិយាល័យនយោបាយស្តីពី “ការពង្រឹងការការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាពក្នុងស្ថានភាពថ្មី”។ ដើម្បីឲ្យការប្រលងលើកទី៤ បន្តទទួលបានភាពជោគជ័យបន្ថែមទៀត គណៈកម្មាធិការរៀបចំសង្ឃឹមថា រាល់ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន សហការី ជាពិសេសជួរថ្នាក់ដឹកនាំ និងអ្នកវិទ្យាសាស្ត្រទូទាំងប្រទេសបន្តគាំទ្រ អមដំណើរនិងចូលរួមយ៉ាងសកម្មក្នុងការប្រឡងតាមរយៈស្នាដៃសារព័ត៌មានដែលសម្បូរទៅដោយភាពជាក់ស្តែង មានលក្ខណៈវិទ្យាសាស្ត្រ ការប្រយុទ្ធ និងការបញ្ចុះបញ្ចូល។ “អ្នកនិពន្ធម្នាក់ៗ ស្នាដៃនីមួយៗដែលចូលរួមក្នុងការប្រលងនេះគឺជាសកម្មភាពជាក់ស្តែងដែលរួមចំណែកផ្សព្វផ្សាយ និងពង្រីកអំណាចនៃ“មោទនភាព និងការជឿជាក់ទំនុកចិត្តក្រោមទង់ដ៏រុងរឿងរបស់បក្ស ប្តេជ្ញាកសាងប្រទេសវៀតណាមឱ្យកាន់តែសម្បូរ រឹងមាំ ស៊ីវិល័យ៕

បកប្រែដោយ Minh Trung