នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា បានរាយការណ៍អំពីលទ្ធផលនៃភារកិច្ចសំខាន់ៗមួយចំនួនដែលបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសប្រគល់ជូនក្នុងរយៈពេលកន្លងមក សំដៅលើកកំពស់សក្តានុពលការពារជាតិរបស់ប្រទេស។ ទន្ទឹមនឹងនោះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា បានរាយការណ៍អំពីផែនការវិនិយោគសម្រាប់គម្រោងសាងសង់អគារ Viettel Thang Long។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងមតិក្នុងជំនួប

ថ្លែងមតិនៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងលើកសរសើរចំពោះលទ្ធផលដែលសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា សម្រេចបានក្នុងការបំពេញភារកិច្ច។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា ជំហានអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន រួមចំណែកបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកសាងឧស្សាហកម្មការពារជាតិវៀតណាមដោយស្មារតីម្ចាស់ការ ខ្លួនទីពឹងខ្លួន និងទំនើប។ល។

ទាក់ទិននឹងគម្រោងសាងសង់អគារ Viettel Thang Long លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា សម្រេច​ផែនការរចនា​ ធានាគម្រោង​ស្របតាមតម្រូវការភារកិច្ច និងត្រៀមខ្លួនជាស្រេច​បម្រើការងារសេដ្ឋកិច្ច យោធាការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ផែនការស្ថាបត្យកម្មត្រូវធានានូវភាពទំនើប និមិត្តសញ្ញា និងស្របតាមការតំរង់ទិសនៃការអភិវឌ្ឍរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា៕

បកប្រែដោយ Huyen Trang