នេះគឺជាគម្រោងដ៏សំខាន់មួយរបស់ស្ថានបេសកកម្ម ដើម្បីរួមចំណែកក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់តំបន់ Rumamier។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ក្រុមវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមសាងសង់គម្រោងដែលប្រគល់ជូនដោយស្ថានបេសសកម្ម UNISFA

ដោយសារតែក្នុងរដូវវស្សា ផ្លូវថ្នល់ស្ទើរទាំងអស់ និងបន្ទាយត្រូវទឹកជន់លិច ដូច្នេះអាចប្រើបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។ ប្រឈមមុខនឹងស្ថានភាពនោះ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់តំបន់ Rumamier ស្ថានបេសកកម្ម UNISFA បានស្នើឲ្យបង្កើនវត្តមានយោធានៅក្នុងតំបន់ ដោយបានរៀបចំកងកម្លាំងប្រចាំការចំនួន ៥៥ នាក់។ ដូច្នេះហើយ ស្ថានបេសកកម្មបានប្រគល់ភារកិច្ចឱ្យក្រុមវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមសាងសង់បន្ទាយសម្រាប់កងវរសេនាតូចថ្មើរជើងហ្គាណា។

តាមការគ្រោងទុក បន្ទាយនឹងត្រូវបានសាងសង់ក្នុងរយៈពេល ៤៥ ថ្ងៃ។ ក្រុមវិស្វកម្មវៀតណាមបានកំណត់គោលដៅបញ្ចប់គម្រោងនៅដើមខែឧសភា ដើម្បីដាក់ឱ្យប្រើប្រាស់បន្ទាយមុនពេលរដូវវស្សា៕

បកប្រែដោយ Duy Hoan