នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងនូវជំនឿថា ប្រទេសថៃនឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែធំក្នុងដំណើរការកសាងប្រទេសថៃប្រកបដោយវិបុលភាព ដើរតួនាទីយ៉ាងសកម្មក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងព្រះរាជបុត្រីថៃ Maha Chakri Sirindhorn (រូបថត៖ ក្រសួងការបរទេស)

ព្រះរាជបុត្រី Maha Chakri Sirindhorn បានអះអាងថា នឹងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគម្រោងសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាម ព្រមទាំងឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅប្រទេសថៃ។ ព្រះរាជបុត្រី Maha Chakri Sirindhorn សម្តែងនូវការគាំទ្រចំពោះការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌វៀតណាមនៅប្រទេសថៃ រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

* នាព្រឹកថ្ងៃដដែល លោករដ្ឋមន្ត្រី Bui Thanh Son បានជួបសម្តែងការគួរសមជាមួយលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ។

ថ្លែងក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់យន្តការ JCBC ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ និងជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរួមនៃតំបន់។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមជួបសម្តែងការគួរសមជាមួយលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ (រូបថត៖ ក្រសួងការបរទេស)

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរ លុបបំបាត់ការលំបាកយ៉ាងសកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់ប្រទេសនីមួយៗ នាំចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ខិតខំសម្រេចឱ្យបានឆាប់នូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ក្នុងទិសដៅមានតុល្យភាពជាងមុន។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ព្រមទាំងយល់ព្រមសម្របសម្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់៕

បកប្រែដោយ Thanh Cong