ថ្លែងសុន្ទរកថានៅវេទិកានេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាម-ចិន មានសេដ្ឋកិច្ចបើកចំហ ក្នុងនោះការនាំចេញដើរតួនាទីយ៉ាងសំខាន់ មានសមត្ថភាពសម្របខ្លួនទៅនឹងគោលការណ៍ ពាណិជ្ជកម្មអន្តរជាតិ។ សេដ្ឋកិច្ចទាំងពីរមានលក្ខណៈស្រដៀងគ្នា តភ្ជាប់គ្នាទៅវិញទៅមក។ ភាគីទាំងពីរមានការយល់ដឹងដូចគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការសហប្រតិបត្តិការជាច្រើនដូចជា៖ សហគមន៍ចែករំលែកអនាគតរបស់មនុស្សជាតិ ខ្សែក្រវាត់និងផ្លូវ ការអភិវឌ្ឍសកល សន្តិសុខសកល និងអរិយធម៌សកល។

leftcenterrightdel
លោក Vuong Dinh Hue អញ្ជើញថ្លែងនៅវេទិកាគោលនយោបាយ ច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-ចិន (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភាបានលើកឡើងទិសដៅមួយចំនួនសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរជំរុញការដោះដូរពាណិជ្ជកម្ម៖ “ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយ និងច្បាប់ស្តីពីធុរកិច្ច ការវិនិយោគ អាជីវកម្ម សម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានអន្តរជាតិនាពេលបច្ចុប្បន្ន ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរក្នុងស្មារតី “ឈ្នះ-ឈ្នះដើម្បីផលប្រយោជន៍ទៅវិញទៅមក” ជាពិសេស អនុវត្តជាក់ស្ដែងនូវលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិននាពេលថ្មីៗនេះ”។

លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា វៀតណាមស្វាគមន៍វិនិយោគិនចិនមកបណ្តាក់ទុនលើវិស័យដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចសិប្បនិម្មិត ការធ្វើបរិវត្តកម្មឌីជីថល មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដូចជាអាកាសយានដ្ឋាន កំពង់ផែសមុទ្រ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងក្នុងទីក្រុង បញ្ញាសិប្បនិម្មិត និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ល៕

តាម vovworld.vn