លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះការដែលស្លូវេនីចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយស្លូវេនី ដែលជាដៃគូសំខាន់របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្ដាល ។

leftcenterrightdel
លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ចូលរួមកិច្ចពិគ្រោះយោបល់នយោបាយជាមួយលោកស្រី Sanja Stiglic រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការអឺរ៉ុបរបស់ស្លូវេនី

លោកស្រី Sanja Stiglic បានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រី Sanja Stiglic វាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពកាន់តែសំខាន់របស់វៀតណាមក្នុងតំបន់ និងពិភពលោក។ លោកស្រី Sanja Stiglic អះអាងថា ស្លូវេនីតែងតែឲ្យតម្លៃ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូដ៏សំខាន់បំផុតរបស់ស្លូវេនីនៅអាស៊ីអាគ្នេយ៍។

ភាគីទាំងពីរបានឯកភាពថា គួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ព្រមទាំងឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការបន្តអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA), លើកកំពស់ប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញចូលក្នុងទីផ្សារភាគីនីមួយៗ...ភាគីទាំងពីរបានអះអាងថានឹងបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

លោកស្រី Sanja Stiglic បានសង្កត់ធ្ងន់លើការគាំទ្រចំពោះគោលជំហររបស់វៀតណាម និងអាស៊ានលើការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

បកប្រែដោយ Thanh Cong