leftcenterrightdel
លោក Phan Anh Son ប្រធាន VUFO ថ្លែងសុន្ទរកថាបើកសិក្ខាសាលា

ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោក Phan Anh Son ប្រធាន VUFO បានឲ្យដឹងថា ៣០ ឆ្នាំបន្ទាប់ពីទំនាក់ទំនងវៀតណាម និងសហរដ្ឋអាមេរិកមានប្រក្រតីភាពឡើងវិញ និង១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ​វៀតណាម និងសហរដ្ឋអាមេរិក បាន​កត់សម្គាល់វឌ្ឍនភាពសំខាន់ៗលើវិស័យជាច្រើន។ ភាគីទាំងពីរបានសហការគ្នាកាន់តែជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ក៏ដូចជាក្នុងការដោះស្រាយរាល់បញ្ហាសកលជាច្រើនផងដែរ។ សកម្មភាពការទូតប្រជាជន​រវាងប្រទេសទាំងពីរបានបំពេញតម្រូវការថ្មី រួមចំណែកបង្កើតមូលដ្ឋានគ្រឹះសង្គមដ៏អំណោយផល ទូលំទូលាយ និងរឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍ។

leftcenterrightdel
លោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមថ្លែងក្នុងសិក្ខាសាលា

លោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម បានចែករំលែកថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ មានការអភិវឌ្ឍយ៉ាងល្អប្រសើរ ដែលកត់សម្គាល់ដោយព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៣ ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព  បើកដំណាក់កាលប្រវត្តិសាស្ត្រថ្មី សមស្របនិងសក្តិសមជាមួយទំហំទ្រង់ទ្រាយនៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទសកលលោកថ្មី។ សហរដ្ឋអាមេរិកមានមោទនភាពជាដៃគូរបស់វៀតណាម និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរួម ហើយជឿជាក់ថា ភាពរុងរឿងនិងជោគជ័យរបស់សហរដ្ឋអាមេរិកក៏ជាភាពរុងរឿង និងជោគជ័យរបស់វៀតណាម និងផ្ទុយទៅវិញ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសិក្ខាសាលា

នៅអង្គសិក្ខាសាលា  វាគ្មិនទាំងឡាយបានចែករំលែក និងផ្តល់យោបល់លើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកជាវិជ្ជមានបន្ថែមទៀតដល់សកម្មភាពការទូតប្រជាជន និងជួយលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូវៀតណាម និងសហរដ្ឋអាមេរិកឲ្យកាន់តែរីកចម្រើន រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep