គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Trung Kien ឯកអគ្គរដ្ឋទូត តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ IAEA អញ្ជើញចូល​រួម​កិច្ចប្រជុំ​។ ក្នុងសុន្ទរកថាបើក លោក Rafael Mariano Grossi អគ្គនាយក IAEA បានសង្កត់ធ្ងន់ថា IAEA តែងតែខិតខំប្រឹងប្រែង និងគាំទ្រទាន់ពេលវេលាដល់ប្រទេសជាសមាជិកក្នុងសមត្ថកិច្ចរបស់ខ្លួន ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រគោលការណ៍ចំនួនប្រាំដែលស្នើឡើងដោយ IAEA ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya នៅអ៊ុយក្រែន រួមទាំងការមិនវាយប្រហាររោងចក្រ ហាមប្រើប្រាស់រោងចក្រដើម្បីស្តុកទុកអាវុធធុនធ្ងន់ ឬដាក់ទីតាំងកងកម្លាំងប្រដាប់អាវុធ មិនគំរាមកំហែងដល់សុវត្ថិភាពនៃប្រភពថាមពលនៃរោងចក្រ; ការពារហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការរោងចក្រប្រកបដោយសុវត្ថិភាព; មិនចាត់វិធានការដែលប៉ះពាល់ដល់គោលការណ៍ពោលខាងលើ។ ក្នុងឱកាសនេះ លោក Grossi ក៏បានពិនិត្យមើលសកម្មភាពលេចធ្លោរបស់ IAEA ក្នុងឆ្នាំ ២០២២ ដើម្បីលើកកម្ពស់ការអនុវត្តដោយសន្តិវិធីនៃបច្ចេកវិទ្យានុយក្លេអ៊ែរ លើកកម្ពស់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ អនុវត្តសកម្មភាពអធិការកិច្ច។

leftcenterrightdel
កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល IAEA នៅខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ vnanet.vn)

អញ្ជើញចូលរួមកិច្ចប្រជុំនេះ លោក Nguyen Trung Kien ឯកអគ្គរដ្ឋទូត បានអះអាងនូវគោលនយោបាយជាប់លាប់របស់វៀតណាមក្នុងការគាំទ្រការប្រឆាំងការរីកសាយភាយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ជំរុញសិទ្ធិរបស់ប្រទេសនានាក្នុងការប្រើប្រាស់ថាមពល និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណង សន្តិភាពដោយឈរលើមូលដ្ឋាននៃច្បាប់ និងកាតព្វកិច្ចអន្តរជាតិសម្រាប់ NPT។ លោកវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងវិស័យអធិការកិច្ចនុយក្លេអ៊ែ ហើយអះអាងនូវការគាំទ្ររបស់វៀតណាមចំពោះតួនាទីរបស់ IAEA និងការវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិបត្តិការបច្ចេកទេស ជាពិសេសកម្មវិធីដែលកំពុងដំណើរការរវាងវៀតណាម និង IAEA ដូចជាកម្មវិធី ZODIAC គម្រោងសហប្រតិបត្តិការត្រីភាគីវៀតណាម-ឡាវ/កម្ពុជា-IAEA និងស្នើឱ្យ IAEA បន្តពង្រឹងការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ៕

បកប្រែដោយ Duy Hoan