leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នេះជាការបញ្ជារបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី២៨ ឧសភា នៅខេត្ត Ha Giang ក្នុងជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ha Giang ដើម្បីវាយតម្លៃស្ថានភាព និងលទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាលពីឆ្នាំ២០២២ និង​ប៉ុន្មានខែដើមនៃឆ្នាំនេះ ព្រមទាំងកំណត់ទិសដៅ និងភារកិច្ច នាពេលខាងមុខ។

យោងតាមលោក Nguyen Van Son ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា កាលពីឆ្នាំ២០២២ Ha Giang សម្រេចបានគោលដៅចំនួន ២៩ ក្នុងចំណោមគោលដៅ ៣៦ ដែលបានកំណត់ ហើយផលិតផលក្នុងស្រុកសរុបសម្រេចបាន ៧.៦២% - លើសពីគោលដៅដែលបានកំណត់។ ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានកើនឡើង ២.៦៥%។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យខេត្ត Ha Giang ធានាបាននូវសុខដុមរមនា និងភាពស្អិតរមួតរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារបរិស្ថាន ការធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ ផ្តោតលើការ​វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ធានាការតភ្ជាប់ក្នុងខេត្ត អន្តរខេត្ត អន្តរតំបន់ និងអន្តរជាតិ ក៏ដូចជាការលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថល។ អនុវត្តបានល្អនូវការងារបង្កើតយន្តការ និងគោលនយោបាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍ និងទាក់ទាញការវិនិយោគ ជាពិសេសសម្រាប់វិស័យអាទិភាព មានឧត្តមភាពរបស់ខេត្ត។ Ha Giang គប្បីរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឡើងវិញដោយកាត់បន្ថយឧស្សាហកម្មរុករករ៉ែ បង្កើនឧស្សាហកម្មកែច្នៃ ជាពិសេសការកែច្នៃផលិតផលកសិកម្ម។ ការអភិវឌ្ឍវារីអគ្គីសនីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់សមហេតុផលនៃធនធានទឹក ការការពារបរិស្ថាន និងជីវចម្រុះ។ បន្តផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចចម្បង។ បង្កើតផលិតផលទេសចរណ៍ដែលមានគុណភាពខ្ពស់ វិសាសវិសាល ផ្សារភ្ជាប់ជាមួយនឹងប្រពៃណីវប្បធម៌ អត្តសញ្ញាណ និងភាពស្រស់ស្អាតនៃធម្មជាតិ និងប្រជាជន Ha Giang។

គូររំលឹកថា នាព្រឹកថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូរដ្ឋាភិបាលបានអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅទីបញ្ចុះសពវីរជនពលី Vi Xuyen ស្រុក Vi Xuyen ខេត្ត Ha Giang និងបានចូលរួមក្នុងពិធី និងកាត់ខ្សែបូសម្ពោធសារមន្ទីរខេត្ត៕

បកប្រែដោយ Duy Hoan