ថ្លែងមតិក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមតែងតែស្តាប់ដោយយកចិត្ដទុកដាក់ដើម្បីយល់ច្បាស់ និងដោះស្រាយបញ្ហាជាក់ស្តែងយ៉ាងសមស្រប និងមានប្រសិទ្ធភាព រួមទាំងបញ្ហាធុរកិច្ចផងដែរ។ ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធុរកិច្ចជប៉ុនបន្តវិនិយោគនៅវៀតណាម ដោយផ្តោតលើការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងជារង្វង់ និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ សេដ្ឋកិច្ចចំណេះដឹង...; ជួយគាំទ្រសហគ្រាសវៀតណាមចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ជួយគាំទ្រវៀតណាមក្នុងវិស័យបច្ចេកវិជ្ជា ទុន អភិបាលកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស... ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យត្រឹមឆ្នាំ ២០៥០។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-ជប៉ុន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវមតិរបស់ធុរកិច្ច ព្រមទាំងលោកបានមានប្រសាសន៍ថា បញ្ហាទាំងនេះក៏ត្រូវបានរដ្ឋាភិបាលដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋានអនុវត្ដ និងដោះស្រាយការលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអភិវឌ្ឍន៍ រួមទាំងសហគ្រាសជប៉ុនផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាធុរកិច្ច (រូបថត៖ vnanet.vn)

* នាព្រឹកថ្ងៃទី ២១ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Yuzaki Hidehiko អភិបាលខេត្ត Hiroshima ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអភិបាលខេត្ត Hiroshima ជំរុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋានវៀតណាមលើវិស័យវិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជននិងប្រជាជន..... ក្នុងបរិបទដែលភាគីទាំងពីរទើបប្រកាសបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងហ៊ីរ៉ូស៊ីម៉ា។ ជាពិសេស លើកទឹកចិត្ដអាជីវកម្មក្នុងខេត្តមកវិនិយោគនៅវៀតណាមក្នុងវិស័យដែលខេត្ដមានឧត្ដមភាព ស្របតាមតម្រូវការរបស់វៀតណាម ដូចជា ការបំប្លែងឌីជីថល ការបំប្លែងបៃតង ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កែច្នៃ និងអនុវត្តកសិកម្មឆ្លាតវៃ ការដោះស្រាយទឹកសំណល់និងផលិតគ្រឿងអេឡិចត្រូនិក។

* នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់​មក​វៀត​ណាមវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ៕

បកប្រែដោយ Pham Diep