ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ G7 បានសង្កត់ធ្ងន់ទៅលើបំណងប្រាថ្នា "ទំនាក់ទំនងស្ថិរភាព និងស្ថាបនា" ជាមួយទីក្រុងប៉េកាំង ហើយបានប្រឆាំងនឹង "សកម្មភាពយោធូបនីយកម្ម" នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

leftcenterrightdel
មេដឹកនាំនៃក្រុមប្រទេស G7 (រូបថត៖ vnanet.vn)

ទាក់ទងទៅនឹងបញ្ញាសិប្បនិមិត្ត (AI) មេដឹកនាំ G7 បានអំពាវនាវឱ្យមានការអភិវឌ្ឍ និងការអនុម័តស្តង់ដារបច្ចេកទេសអន្តរជាតិសម្រាប់ AI ដែលអាចជឿទុកចិត្តបាន នៅក្នុងបរិបទដែលមជ្ឈដ្ឋាននីតិបញ្ញត្តិ G7 ផ្តោតលើបច្ចេកវិទ្យាថ្មីនេះ។ ចំពោះបញ្ហាប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ មេដឹកនាំ G7 បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការរំលាយកាបូននៅឆ្នាំ ២០៣០ និងការប្តេជ្ញាចិត្តសម្រេចឲ្យបានអព្យាក្រឹតកាបូនតាមផែនទីបង្ហាញផ្លូវនៅឆ្នាំ ២០៥០។ ទាក់ទងនឹងបញ្ហាសន្តិសុខស្បៀងអាហារ មេដឹកនាំ G7 បានស្នើឲ្យភាគីទាំងអស់ចូលរួមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ មេដឹកនាំ G7 ក៏បានបញ្ជាក់ផងដែរថា នឹងបង្កើនជំនួយថាមពល និងជំនួយអភិវឌ្ឍន៍ដល់ប្រទេសទើបលេចចេញ និងកំពុងអភិវឌ្ឍន៍ ជាពិសេសគឺចាត់វិធានការដើម្បីការពារសន្តិសុខស្បៀងអាហារដែលត្រូវបានគំរាមកំហែងដោយជម្លោះនៅអ៊ុយក្រែន៕

តាម vovworld.vn