leftcenterrightdel
រដ្ឋមន្ត្រីការបរទេស G7 ជួបប្រជុំគ្នានៅទីក្រុង Karuizawa ប្រទេសជប៉ុន ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី ១៧ និងថ្ងៃស្អែក មន្ត្រីការទូតកំពូលនៃក្រុម G7 នឹងពិភាក្សាគ្នាអំពីបញ្ហាដូចជា៖ វិបត្តិនៅអ៊ុយក្រែន ការរំសាយអាវុធនុយក្លេអ៊ែរ របបតាលីបង់ដែលកំពុងកាន់អំណាចនៅអាហ្វហ្គានីស្ថាន បញ្ហាសន្តិសុខស្បៀងអាហារ។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូងដែលមានប្រទេសមួយចំនួននៅតែរក្សាអព្យាក្រឹតភាពចំពោះជម្លោះនៅអ៊ុយក្រែន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 មានការចូលរួមពីប្រមុខការទូត អាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា អ៊ីតាលី និងមន្ត្រីសហភាពអឺរ៉ុប (EU) មួយរូប សំដៅត្រៀមរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Hiroshima ចាប់ពីថ្ងៃទី ១៩-២១ ឧសភា។ កិច្ចប្រជុំកំពូល G7 លើកទី ៤៩ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុតរបស់ប្រទេសជប៉ុននៅឆ្នាំ២០២៣នេះ៕

តាម vovworld.vn