នៅក្នុងជំនួបនេះ លោកស្រី Cecilia Moreau ប្រធានរដ្ឋសភាអាហ្សង់ទីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីន។ លោកស្រីអះអាងថា ដំណើរទស្សនៈកិច្ចមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម និងអាហ្សង់ទីននិយាយរួម និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក។ ជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងភាគីទាំងពី (២៥ តុលា ឆ្នាំ១៩៧៣ /២៥ តុលា ឆ្នាំ២០២៣)។

leftcenterrightdel
លោកស្រី Cecilia Moreau ប្រធានរដ្ឋសភាអាហ្សង់ទីន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម

ភាគីទាំងពីរបានវាយតម្លៃថា ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាហ្សង់ទីន នាពេលកន្លងមកបានបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន កាន់តែមានសារសំខាន់ និងមានប្រសិទ្ធភាពលើវិស័យជាច្រើន ចាប់ពីនយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំ កសិកម្ម យុត្តិធម៌។ល។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ៗ ជំរុញយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយដែលឃើញការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីបន្តជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគីគឺសម្រេចបានជាង ៤.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ។ អាហ្សង់ទីនបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាមក្នុងតំបន់អាមេរិកឡាទីន និងវៀតណាម ហើយគឺជាទីផ្សារនាំចេញដ៏សំខាន់បំផុតទី ៥ នៅអាស៊ី។ ភាគីទាំងពីរសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនានា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សា (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរបានបន្តអភិវឌ្ឍយ៉ាងសកម្មនាពេលកន្លងមក ដោយមានការផ្លាស់ប្តូរ និងការគាំទ្រជាប្រចាំចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សូម្បីតែក្នុងអំឡុងពេលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅប្រទេសវៀតណាម។

ភាគីទាំងពីរឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលខាងមុខ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ និងការត្រួតពិនិត្យ និងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេស និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃសភាទាំងពីរក្នុងការបណ្តុះបណ្តាល ការបណ្តុះ ការលើកកម្ពស់សមត្ថភាព បទពិសោធន៍ស្រាវជ្រាវ។ល។ ពង្រឹងការសម្របសម្រួលនៅវេទិកាពហុភាគី ដូចជាសហភាពអន្តរសភា (IPU)  គាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

បកប្រែដោយ Minh Trung