នាព្រឹកថ្ងៃទី ២២ មេសា លោក Vuong Dinh Hue បានជួបជាមួយលោក José Ramón Monteagudo Ruíz  លេខាគណៈកម្មាធិការបក្សក្រុង Santiago de Cuba និងលោក Beatriz Jhonson Urrutia អភិបាលក្រុង ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុង Santiago de Cuba និងរដ្ឋបាលទីក្រុង

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរមានព្រឹត្តិការណ៍បដិវត្តន៍សំខាន់ៗជាច្រើនដូចជា ខួបលើកទី ៦០ នៃទិវាគុយបាបង្កើតគណកម្មាធិការសាមគ្គីភាពជាមួយវៀតណាមខាងត្បូង និងខួបលើកទី ៥០ នៃអគ្គមគុទ្ទេស Fidel Castro Ruz បំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង និងទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង និងខេត្ត Quang Tri។ ប្រការនេះបង្ហាញថា វៀតណាមចងចាំជានិច្ចនូវចំណងសាមគ្គីភាពពិសេស និងការគាំទ្ររបស់គុយបាចំពោះវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកបំផុត។ លោកប្រធានរដ្ឋសភាសង្ឃឹមថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំងនិងតម្រូវការ ព្រមទាំងបង្កើនការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានចែករំលែកជាមួយថ្នាក់ដឹកនាំទីក្រុង Santiago de Cuba នូវលទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភាវៀតណាម អះអាងថា រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់មូលដ្ឋាននានានៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍លើវិស័យដែលមានប្រៀបខ្លាំង និងតម្រូវការដូចជា សុខាភិបាល អប់រំ ទេសចរណ៍ សេវាកម្ម ផលិតកម្មស្បៀងអាហារ ថាមពលកកើតឡើងវិញ។

ថ្នាក់ដឹកនាំទីក្រុង Santiago de Cuba បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចនៅទីក្រុង Santiago de Cuba ហើយបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះស្របពេលអបអរសាទរព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបង្ហាញនូវមនោសញ្ចេតនាជាបងប្អូនជិតស្និទ្ធ ទោះបីជាមានការផ្លាស់ប្តូរស្ថានភាពក៏ដោយ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទីក្រុង Santiago de Cuba បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ វប្បធម៌ សក្ដានុពល និងឧត្ដមភាពរបស់បណ្ដាមូលដ្ឋាន ហើយមានបំណងចង់ឲ្យអាជីវកម្មវៀតណាមកាន់តែច្រើនទៅស្វែករកឱកាសធ្វើអាជីវកម្ម និងវិនិយោគនៅទីក្រុង Santiago de Cuba៕

បកប្រែដោយ Pham Diep