leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោកនាយឧត្តមសេនីយ៍ Raul Castro (រូបថត៖ quochoi.vn)

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និង លោក Miguel Díaz-Canel លេខាទីមួយ និងជាប្រធានរដ្ឋគុយបា បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ និងបង្ហាញពីភាពទូលំទូលាយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានប្រគល់សៀវភៅ “ទ្រឹស្តី និងការអនុវត្តមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម” របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ។

leftcenterrightdel
លោក Vuong Dinh Hue  ប្រធានរដ្ឋសភាវៀតណាម និងលោក Miguel Díaz-Canel លិខិតទីមួយ និងជាប្រធានរដ្ឋគុយបា  (រូបថត៖ quochoi.vn)

នាល្ងាចថ្ងៃដដែល តាមម៉ោងក្នុងតំបន់ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា បានអញ្ជើញចូលរួមកម្មវិធីវប្បធម៌ និងសិល្បៈ ដើម្បីអបអរសាទរជោគជ័យនៃសម័យប្រជុំពិសេសនៃរដ្ឋសភាគុយបានីតិកាលទី១០; អបអរសាទរខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាម និងតំបន់រំដោះភាគខាងត្បូងវៀតណាម របស់មេដឹកនាំ Fidel Castro Ruz; រំលឹកខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការគុយបាសាមគ្គីភាពជាមួយភាគខាងត្បូងវៀតណាម និងឆ្ពោះទៅរកខួបលើកទី ៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៦០ - ២០២៣)៕

បកប្រែដោយ Duy Hoan