មានប្រសាសន៍ក្នុងពិធី លោក To Anh Dung បានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាមមានបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដែលអាជ្ញាធររុស្ស៊ីផ្ដល់ដល់សហគមន៍វៀតណាមនៅប្រទេសរុស្ស៊ីក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19។ វៀតណាមត្រៀមខ្លួនជាស្រេចសហការ និងចែករំលែកបទពិសោធន៍ និងពួតដៃជាមួយរុស្ស៊ីក្នុងការគ្រប់គ្រងជំងឺ Covid-19 ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។

leftcenterrightdel
វៀតណាមជូនឧបករណ៍វេជ្ជសាស្រ្តដល់សហព័ន្ធរុស្ស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ vnanet.vn)

លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីបានថ្លែងអំណរគុណចំពោះជំនួយដ៏មានតម្លៃដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមផ្ដល់ដល់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី។ លោកចាត់ទុកថា អំណោយនេះបានបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូមិត្តភាពជាប្រពៃណីវៀតណាម-រុស្ស៊ី។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដែលរដ្ឋាភិបាលវៀតណាមអនុវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ព្រមទាំង លោករំពឹងថា ដោយសាមគ្គីភាព ប្រទេសទាំងឡាយនឹងយកឈ្នះលើជំងឺរាតត្បាតនិងឆ្ពោះទៅអនាគតដ៏ល្អប្រសើរ៕

បកប្រែដោយ Thanh Cong