ក្នុងបំណងចូលរួមចំណែកក្នុងការទប់ទល់នឹងជំងឺ Covid-19 សមាគមយុវជន និស្សិតវៀតណាមនៅរដ្ឋ California បានរៀបចំចលនា “រៃអង្គាសប្រាក់សម្រាប់ការទប់ទល់នឹងជំងឺ Covid-19”។ ទោះជាប្រព្រឹត្តទៅក្នុងរយៈពេលតែ ២ សប្ដាហ៍ក៏ដោយ ក៏ប៉ុន្តែចលនា “រៃអង្គាសប្រាក់សម្រាប់ការទប់ទល់នឹងជំងឺ Covid-19” ទទួលបានការយកចិត្តទុកដាក់ពីសប្បុរសជនទាំងឡាយ។

leftcenterrightdel
Pham Toan- សហប្រធានសមាគមយុវជន និស្សិតវៀតណាមនៅរដ្ឋ California ជូនអំណោយដល់មន្ទីរពេទ្យទាំងឡាយ (រូបថត៖ vovworld.vn)

ដោយមានចំនួនប្រាក់សរុប ១,០៥០ ដុល្លារអាមេរិក សមាគមបានជូនម៉ាស់ ៧៥០ សន្លឹក និងស្រោមដៃការពារជាង ៥០០០ គូសម្រាប់ការទប់ទល់នឹងជំងឺ Covid-19 ដល់គ្រូពេទ្យនៅតំបន់មូលដ្ឋាន។ មន្ទីរពេទ្យបានទទួលអំណោយពីសមាគមរួមមាន UCSF Hospital, Kaiser Permanente (San Francisco), Sharp Coronado Hospital និង Alvarado Hospital៕

បកប្រែដោយ Thuy Anh