leftcenterrightdel
លោក Dang Minh Khoi ប្រគល់ទឹកប្រាក់ជូនមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 

 

លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានឲ្យដឹងថា យោងតាមការអំពាវនាវរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Nguyen Phu Trong និងយោងតាមការរៃអង្គាសសម្រាប់គាំទ្រដល់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 ដែលបំផុសដោយលោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc  និងរណសិរ្សមាតុភូមិវៀតណាម  តាំងពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ មកទល់បច្ចុប្បន្ននេះ   អង្គភាពនិងបុគ្គលអាណិកជនវៀតណាមនៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក បារាំង ស្វ៊ិស ហូល្លង់ ឡាវ និងខេត្តក្វាងទុង ទីក្រុងម៉ាកាវ និងហុងកុង (ចិន) បានរៃអង្គាសដើម្បីគាំទ្រដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងស្រុក ដោយមានទឹកប្រាក់សរុបជាង ៣៤ ពាន់លានដុង។

ក្នុងឱកាសនេះដែរ ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ក៏បានប្រគល់ម៉ាស់ចំនួន ៥០,០០០ សន្លឹក តាមរយៈគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅបរទេស ជូនអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

បកប្រែដោយ Pham Diep