ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតអង់គ្លេស Gareth Ward បានឲ្យដឹងថា យើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះកិច្ចការរបស់បុគ្គលិកសុខាភិបាលវៀតណាមដែលបានជួយនិងព្យាបាលឲ្យពលរដ្ឋអង់គ្លេសឆ្លងជំងឺ Covid-19។ ព្រមទាំង យើងខ្ញុំក៏កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ អំណោយនេះរបស់ក្រុមហ៊ុន AstraZeneca បានបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងចក្រភពអង់គ្លេស និងវៀតណាម ។ 

leftcenterrightdel
លោកអនុរដ្ឋមន្រ្តី Nguyen Thanh Long ទទួលម៉ាស់ ៤០០,០០០ សន្លឹកពី​ក្រុមហ៊ុនអង់គ្លេស AstraZeneca

លោក Nitin Kapoor ប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកំរិត AstraZeneca ប្រចាំនៅវៀតណាមមានប្រសាសន៍ថា ក្រុមហ៊ុន AstraZeneca បានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយមានប្រសិទ្ធភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ យើងខ្ញុំមានកិត្តិយសដែល​បាន​ប្រគល់ម៉ាស់ ៤០០,០០០ សន្លឹកជូនក្រសួងសុខាភិបាលវៀតណាមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅស្ថានភាពថ្មី។

ក្រុមហ៊ុន AstraZeneca ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតឱសថធំបំផុតមួយនៅលើពិភពលោក មានទីស្នាក់ការនៅទីក្រុង Cambridge នៃចក្រភពអង់គ្លេស និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ប្រទេស​។ ក្រុមហ៊ុន AstraZeneca កំពុងស្រាវជ្រាវ និងធ្វើការផលិតថ្នាំដែលត្រូវបានប្រើដោយអ្នកជំងឺរាប់លាននាក់នៅទូទាំងពិភពលោក៕

បកប្រែដោយ Thuy Anh