leftcenterrightdel
ភ្ញៀវទេសចរទៅទស្សនាកន្លែងដាក់តាំងរូបភាព វត្ថុ នៅតំបន់រក្សាភស្ដុតាង Son My

 

តំបន់រក្សាភស្ដុតាង Son My ស្ថិតនៅក្បែរផ្លូវជាតិលេខ 24B ចំណុះភូមិ Tu Cung ឃុំ Tinh Khe ស្រុក Son Tinh មានចម្ងាយពីទីក្រុង Quang Ngai ប្រមាណ ១២ គីឡូម៉ែត្រ តាមទិសភាគឦសាន ជាកន្លែងដាក់តាំងរូបភាព ភស្ដុតាង ព្រមទាំងក៏ជាកន្លែងគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះចំនួន ៥០៤ នាក់ដែលត្រូវសម្លាប់រង្គាលនៅ Son My (ហើយត្រូវបានគេស្គាល់ផងដែរថាជាការសម្លាប់រង្គាល My Lai)។

ការសម្លាប់រង្គាលនៅតំបន់រក្សាភស្ដុតាង Son My ដែលកើតឡើងកាលពីថ្ងៃទី ១៦ ខែមីនាឆ្នាំ ១៩៦៨ ដែលបង្កឡើងដោយកងទ័ពពិសេស Barker នៃកងពលតូចលេខ ១១ របស់អាមេរិក ។ នៅព្រឹកមួយជនស៊ីវិលស្លូតត្រង់ចំនួន ៥០៤ នាក់ត្រូវបានសម្លាប់រង្គាល ក្នុងនោះមានស្ត្រី ១៨២ នាក់ កុមារ ១៧៣ នាក់ និងមនុស្សចាស់ ៦០ នាក់។ បន្ទាប់ពីការសម្លាប់រង្គាលនោះ គណៈកម្មាធិការរណសិរ្សរំដោះជាតិគ្រប់ជាន់ថ្នាក់និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឧក្រិដ្ឋកម្មរបស់អាមេរិកមកកាន់សាធារណមតិក្នុងប្រទេស និងក្រៅប្រទេស។

យោងតាមការណែនាំរបស់កម្មាភិបាលនៅតំបន់រក្សាភស្ដុតាង បានឲ្យដឹងថា ក្រោយថ្ងៃរំដោះភាគខាងត្បូងវៀតណាម អាជ្ញាធរបានបញ្ជាឲ្យការពារភស្ដុតាងនៅសល់ក្រោយការសម្លាប់រង្គាល និងសាងសង់ទីកន្លែងគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ និងអាគារដាក់តាំងរូបភាព ភស្ដុតាង ដែលមានទាក់ទងនឹងការសម្លាប់រង្គាលនៅ Son My ។ មកទស្សនាតំបន់រក្សាភស្ដុតាង Son My ភ្ញៀវទេសចរបានមើលឃើញផ្ទាល់ភ្នែកនូវកន្លែងបញ្ចុះសពរបស់ជនរងគ្រោះ លេណដ្ឋានគេចគ្រាប់កាំភ្លើង និងបានឃើញរូបភាពមួយចំនួនរបស់អ្នកយកព័ត៌មាន Ronald Haeberle នៃកងទ័ពអាមេរិកដែលថតនៅ Son My នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៦៨។ នៅពេលរូបភាពទាំងនេះបានផ្សាយជាសាធារណៈដែលធ្វើឲ្យសាធាណមតិក្នុងប្រទេសនិងក្រៅប្រទេសថ្កោលទោសយ៉ាងខ្លាំងនូវអំពើឃោឃៅ សាហាវព្រៃផ្សៃនៃកងទ័ពអាមេរិក។

បកប្រែដោយ Pham Diep