ក្រុមកីឡាអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ដោយមេដាយមាស ២០ គ្រឿង មេដាយប្រាក់៣០គ្រឿង និងមេដាយសំរឹទ្ធ២៨គ្រឿង។ ក្រុមកីឡាអូស្ត្រាលីបានឈរលំដាប់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស១៣គ្រឿង មេដាយប្រាក់១១គ្រឿង និងមេដាយសំរឹទ្ធ៨គ្រឿង។ បន្ទាប់មកគឺក្រុមកីឡាមកពីបារាំង អង់គ្លេស កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់...។

leftcenterrightdel
អត្តពលិកចិនឈ្នះមេដាយប្រាក់ក្នុងការប្រកួតហែលទឹក ៤ x ១០០ម៉ែត្រ នៅអូឡាំពិកឆ្នាំ ២០២៤  នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ក្រុមកីឡាវៀតណាមមានតែអត្តពលិក២រូបប៉ុណ្ណោះដែលមិនទាន់បានចូលរួមប្រកួតប្រជែង។ កីឡាករលើកទម្ងន់ Trinh Van Vinh នឹងចាប់ផ្តើមប្រកួតប្រជែងក្នុងវិញ្ញាសារលើកទម្ងន់ ផ្នែកបុរស ទម្ងន់ ៦១ គីឡូក្រាមចាប់ពីម៉ោង ៨៖០០ យប់ថ្ងៃទី ៧ ខែសីហា ខណៈដែលកីឡាការិនីប្រណាំងទូក Nguyen Thi Huong នឹងចូលរួមប្រកួតវគ្គជម្រុះក្នុងវិញ្ញាសាទូកកាណូ (canoeing ) ២០០ ម៉ែត្រនារី ចាប់ពីម៉ោង ៣៖៣០ រសៀល ថ្ងៃទី ៨ សីហា៕

តាម vovworld.vn