កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី១៥ ស្តីពីកីឡា (SOMS-15)
កន.អនឡាញ - លេខាធិការដ្ឋានអាស៊ានបានធ្វើបច្ចុប្បន្នភាពលើសកម្មភាពបន្ទាប់ នៃការសម្រេចចិត្តរបស់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី១៤ ស្តីពីកីឡា (SOMS-14) ដែលបានធ្វើឡើងកាលពីឆ្នាំមុននៅក្នុងប្រទេសថៃ។
នាថ្ងៃទី ១៤ ខែតុលា នៅ ខេត្ត Vinh Phuc កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ១៥ ស្តីពីកីឡា (SOMS-15) បានប្រព្រឹត្តទៅ។ អញ្ជើញចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មានប្រតិភូអន្តរជាតិចំនួន ៧០ រូប មកពីប្រទេសអាស៊ានទាំង១០ ទីម័រខាងកើត ជប៉ុន ចិន លេខាធិការដ្ឋានអាស៊ាន និងដៃគូនានា។
|
|
ប្រតិភូថតរូបអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ១៥ ស្តីពីកីឡានៅ ខេត្ត Vinh Phuc (រូបថត៖ vnanet.vn) |
នៅក្នុងកិច្ចប្រជុំនេះ លេខាធិការដ្ឋានអាស៊ានបានធ្វើបច្ចុប្បន្នភាពលើសកម្មភាពបន្ទាប់ នៃការសម្រេចចិត្តរបស់ SOMS-14 ដែលបានធ្វើឡើងកាលពីឆ្នាំមុននៅប្រទេសថៃ។ អង្គប្រជុំបានរួមគ្នាពិនិត្យ និងអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីកីឡារយៈពេល ២០២១-២០២៥ ព្រមទាំងគម្រោង និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំផងដែរ ប្រទេសសមាជិកអាស៊ានបានរាយការណ៍អំពីសកម្មភាពក្នុងឆ្នាំនេះ ដើម្បីគាំទ្រនឹងទិវាកីឡាអាស៊ាន។ តំណាងគណៈប្រតិភូថៃបានរាយការណ៍អំពីការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣៣) និងកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម (ASEAN Para Games 13) នៅឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំ ASEAN+FIFA ប្រទេសជាសមាជិកអាស៊ាន និង FIFA បានផ្លាស់ប្តូរយោបល់លើសកម្មភាពចាំបាច់ ដើម្បីពន្លឿនការអភិវឌ្ឍផែនការសហប្រតិបត្តិការអាស៊ាន-FIFA ហើយទន្ទឹមនឹងនោះជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាអាស៊ាន-FIFA។
ក្នុងសម័យប្រជុំអាស៊ាន+WADA+SEAPRADO អង្គការប្រឆាំងសារធាតុញៀនពិភពលោក (WADA) និងអង្គការប្រឆាំងសារធាតុញៀនអាស៊ីអាគ្នេយ៍ (SEARADO) បានរាយការណ៍សង្ខេបអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាអាស៊ាន-WADA ស្របតាមអាទិភាពនៃផែនការការងារអាស៊ានលើវិស័យកីឡារយៈពេល ២០២១-២០២៥។
បកប្រែដោយ Duy Hoan