ក្រុមជម្រើសជាតិ Jujitsu វៀតណាមដណ្តើមបានមេដាយមាសអាស៊ីចំនួន ៧ គ្រឿង
កប.អនឡាញ - នៅចុងបញ្ចប់នៃការប្រកួតកីឡា Jujitsu ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ ក្រុមជម្រើសជាតិ Jujitsu វៀតណាម ដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦ គ្រឿង។
នាព្រឹកថ្ងៃទី ២៦ ខែឧសភា (តាមម៉ោងនៅវៀតណាម) នៅប្រទេសហ្ស៊កដានី ក្រុមជម្រើសជាតិ Jujitsu វៀតណាមដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ២ គ្រឿង មេដាយសំរឹទ្ធចំនួន ៦ គ្រឿង ដែលឈរនៅចំណាត់ថ្នាក់លេខ៣ នៃការប្រកួតកីឡា Jujitsu ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥។
    |
 |
សមាជិកនៃក្រុមជម្រើស jujitsu វៀតណាមក្នុងការប្រកួតកីឡា Jujitsu ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ (រូបថត៖ thethaovietnamplus.vn) |
បន្ទាប់ពីកីឡាករិនី Nguyen Thi Thanh Truc និងកីឡាករិនី Tran Hong An ដណ្ដើមបានមេដាយមាសចំនួនពីរគ្រឿងក្នុងវិញ្ញាសា fighting នោះ កីឡាករ Dao Hong Son បានឈ្នះជើងឯកក្នុងវិញ្ញាសា contact ទម្ងន់ ៥៦ គីឡូក្រាមសម្រាប់បុរស ដោយយកឈ្នះលើកីឡាករ Salman Ali Dawood (អ៊ីរ៉ាក់) នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមជម្រើស jujitsu វៀតណាមដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿងបន្ថែមទៀត ដោយសារតែការខិតខំប្រឹងប្រែងរបស់ កីឡាករិនី Nguyen Thi Thanh Truc កីឡាករិនី Tran Hong An និងកីឡាករិនី Ngo Thi Thao Van។
ក្រុមជម្រើសថៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតនេះដោយទទួលបានមេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៨ គ្រឿង។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមជម្រើសកាហ្សាក់ស្ថាន ដោយទទួលបានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរឹទ្ធ ១៨ គ្រឿង។
ការប្រកួតបន្តប្រព្រឹត្តការណ៍ក្នុងបណ្ដាវិញ្ញាសាសម្រាប់ក្រុមបុរស និងនារី U21 ចាប់ពីថ្ងៃទី២៦ ខែឧសភា៕
បកប្រែដោយ Thuy Anh