កីឡាករ Tran Thanh Luc បានឈ្នះការប្រកួតកីឡាប៊ីយ៉ាពិភពលោក
កប.អនឡាញ - នាព្រឹកថ្ងៃទី៣ ខែមីនា (ម៉ោងនៅវៀតណាម) នៅប្រទេសកូឡុំប៊ី កីឡាករ Tran Thanh Luc បានជួបប្រកួតជាមួយកីឡាករ Tayfun Tasdemir (Türkiye) ក្នុងការប្រកួតផ្តាច់ព្រ័ត្រ 2025 Bogota 3-cushion carom billiards World Cup។
ការប្រកួតនេះមានភាពខ្លាំងក្លា ដែលេពេលខ្លះ Tran Thanh Luc នាំមុខដោយពិន្ទុ ៤៩-៤០ ប៉ុន្តែ Tayfun Tasdemir រកបាន ៧ ពិន្ទុជាប់គ្នា ដោយកាត់បន្ថយគម្លាតមកនៅត្រឹម ៤៧-៤៩។ នៅនាទីសំខាន់ Tran Thanh Luc បានឆ្លៀតឱកាសរកពិន្ទុដាច់ដើម្បីយកឈ្នះ ៥០-៤៧ ។
នេះជាលើកទីមួយហើយដែលកីឡាករ Tran Thanh Luc ឈ្នះពាន 3-cushion carom billiards World Cup និងជាកីឡាករវៀតណាមទីបីដែលមានកិត្តិយសនេះ បន្ទាប់ពីកីឡាករ Tran Quyet Chien និងកីឡាករ Tran Duc Minh។
បកប្រែដោយ Duy Hoan