វៀតណាមឈរនៅលេខរៀងទី៤ក្នុងព្រឹត្តិការណ៍ប្រកួតបាញ់កាំភ្លើងអាស៊ី ឆ្នាំ២០២៥
កប.អនឡាញ - កីឡាករ Pham Quang Huy ជាកីឡាករបាញ់កាំភ្លើងវៀតណាមទទួលបានជោគជ័យបំផុត ដោយឈ្នះបានមេដាយមាស ២ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១។
ថ្មីៗនេះ ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមដណ្តើមបានមេដាយមាសមួយក្នុងវិញ្ញាសារបាញ់កាំភ្លើងខ្លីស្តង់ដារ ២៣ ម៉ែត្រផ្នែកក្រុមបុរស។ ក្រុមវៀតណាមបានបិទការប្រកួតកីឡាបាញ់កាំភ្លើងអាស៊ីឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ដោយដណ្តើមបានមេដាយមាសចំនួន៣ មេដាយប្រាក់៣ និងមេដាយចំនួន៥លើវិញ្ញាសាកាំភ្លើងខ្លី។ កីឡាករ Pham Quang Huy ជាកីឡាករបាញ់កាំភ្លើងវៀតណាមទទួលបានជោគជ័យបំផុត ដោយឈ្នះបានមេដាយមាស ២ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១។
    |
 |
ពីស្តាំ៖ Ha Minh Thanh, Phan Cong Minh និង Tran Cong Hieu បានឈ្នះមេដាយមាសកាំភ្លើងខ្លីស្តង់ដារ 25m ផ្នែកបុរសក្នុងព្រឹត្តិការណ៍ប្រកួតបាញ់កាំភ្លើងអាស៊ី ឆ្នាំ២០២៥ នៅប្រទេសថៃ រូបថត៖ VSF |
ព្រឹត្តិការណ៍ប្រកួតបាញ់កាំភ្លើងអាស៊ីឆ្នាំ២០២៥ ធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី ៩-២២ ខែកុម្ភៈ ជាមួយនឹងវិញ្ញាសារកាំភ្លើងវែង និងកាំភ្លើងខ្លី។ កីឡាករជាង ២៨០ នាក់មកពី ២៤ ប្រទេស និងតំបន់ដែនដី បានចូលរួមប្រកួតក្នុងវិញ្ញាសាបុរស ៧ វិញ្ញាសានារី ៥ វិញ្ញាសាចម្រុះ ២ និង វិញ្ញាសាសម្រាប់កីឡាករវ័យក្មេង។
វៀតណាមចូលរួមជាមួយកីឡាករចំនួន១៨នាក់។ បន្ទាប់ពីការប្រកួតនេះ ក្រុមបាញ់កាំភ្លើងវៀតណាមនឹងចូលរួមការប្រកួតជើងឯកអាស៊ីនៅប្រទេសកាហ្សាក់ស្ថាន (ខែសីហា) ជើងឯកពិភពលោកនៅប្រទេសអេហ្ស៊ីប (ខែវិច្ឆិកា) និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣៣) នៅប្រទេសថៃ (ខែធ្នូ)។
បកប្រែដោយ Duy Hoan