ក្នុងការប្រកួតកាលពីយប់ថ្ងៃទី ១៨ ខែធ្នូ នៅពហុកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាម បានឆ្លងកាត់ការប្រកួតដ៏លំបាកមួយ ដោយដណ្តើមបានត្រឹមតែ១ពិន្ទុទល់នឹងក្រុមម្ចាស់ផ្ទះ។ ក្នុងតង់ទី១ ក្រុមទាំងពីរស្មើគ្នា ០ - ០។ ក្នុងតង់ទី២ ហ្វីលីពីនរកបានគ្រាប់ទី១ ហើយនៅនាទីចុងក្រោយនៃម៉ោងបន្ថែម វៀតណាមតាមស្មើ ១ - ១។ នៅថ្ងៃទី១៨ ខែធ្នូ នេះដែរ ឡាវបានចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយពិន្ទុ ២-៣ ក្នុងជុំទី ៤ នៃពូល B ASEAN Cup ២០២៤។

leftcenterrightdel
ស្មើជាមួយហ្វីលីពីន វៀតណាមនាំមុខពូល B

ដូច្នេះហើយ វៀតណាមកំពុងនាំមុខក្នុងពូល B ដោយ ៧ ពិន្ទុ មាន៣ពិន្ទុ ច្រើនជាងឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដែលឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ ជាមួយនឹង៤ពិន្ទុ។ នៅជុំចុងក្រោយ វៀតណាមត្រឹមតែត្រូវការស្មើជាមួយមីយ៉ាន់ម៉ា នៅក្នុងការប្រកួតនាថ្ងៃទី ២១ ខែធ្នូ ដែលធ្វើឡើងនៅពហុកីឡដ្ឋានទីក្រុង Viet Tri ដើម្បីឆ្លងផុតវគ្គជម្រុះជាមួយនឹងទីតាំងនាំមុខគេ៕

តាម vovworld.vn