ថ្វីត្បិតតែមិនទាន់ជាសះស្បើយពីរបួសក៏ដោយ ក៏ប៉ុន្តែ កីឡាករ Le Van Cong បានអនុវត្ត​ដោយជោគជ័យក្នុងទម្ងន់ ១៧១ គីឡូក្រាម ក្នុងការលើកទម្ងន់លើកដំបូងតែម្តង។

leftcenterrightdel
កីឡាករ Le Van Cong អនុវត្តដោយជោគជ័យក្នុងទម្ងន់ ១៧១ គីឡូក្រាម

ទោះបីជាយ៉ាងណា ក្នុងការលើកទម្ងន់ពីរលើកបន្ទាប់  កីឡាករ Le Van Cong បានបរាជ័យក្នុងទម្ងន់ ១៧៦ គីឡូក្រាម និង ១៨១ គីឡូក្រាម ដោយឈ្នះមេដាយសំរឹទ្ធ។ មេដាយមាសទៅលើកីឡាករ Omar Qarada (ហ្សកដានី) ក្នុងទម្ងន់ ១៨១ គីឡូក្រាម ខណៈកី​ឡាករតួរគី Abdullah Kayapinar  ឈ្នះមេដាយប្រាក់ ក្នុង​ទម្ងន់ ១៨០ គីឡូក្រាម។

មេដាយសំរឹទ្ធរបស់ Le Van Cong បានជួយក្រុមកីឡាជនពិការវៀតណាមឈរនៅលេខរៀងទី ៦៨ ជាបណ្តោះអាសន្ននៅលើតារាងមេដាយ។ ក្រុមកំពូលទាំង ៣ គិតត្រឹមម៉ោង ៧៖០០ នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា គឺប្រទេសចិន (មេដាយមាស ៥៥ មេដាយប្រាក់ ៤១ មេដាយសំរឹទ្ធ ២៣) ចក្រភពអង់គ្លេស (មេដាយមាស ៣១  មេដាយប្រាក់ ១៩ មេដាយសំរឹទ្ធ ១៣ ) និងសហរដ្ឋអាមេរិក (មេដាយមាស ២៤ មេដាយសំរឹទ្ធ ២២ មេដាយប្រាក់ ១១ សំរិទ្ធ) ។ ប្រទេសថៃនៅតែជាតំណាងអាស៊ីអាគ្នេយ៍ដែលទទួលបានជោគជ័យបំផុត ដោយឈរនៅលេខរៀងទី១៧ ដោយទទួលបានមេដាយមាស៤ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៦៕

បកប្រែដោយ Duy Hoan