ការប្រកួតនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡា  Rowing  អាស៊ីអាគ្នេយ៍ និងនាយកដ្ឋានកីឡា (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម) សហព័ន្ធកីឡាប្រណាំងទូកវៀតណាម និងមន្ទីរវប្បធម៌ និងកីឡាទីក្រុង Hai Phong។

leftcenterrightdel
គណៈកម្មាធិការរៀបចំប្រគល់មេដាយជូនអត្ដពលិក (រូបថត៖ vnanet.vn)

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងក្រុមកីឡាទាំងមូល ដោយទទួលបានមេដាយមាសចំនួន ៥៨ គ្រឿង និងមេដាយប្រាក់ចំនួន ៥៣ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣៣ គ្រឿង។ ចំណាត់ថ្នាក់លេខ ២ បានទៅលើប្រទេសថៃដែលទទួលបានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ចំនួន ១៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣២ គ្រឿង។ ចំណាត់ថ្នាក់លេខ ៣ គឺប្រទេសសិង្ហបុរីដែលទទួលបានមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ចំនួន ១១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១ គ្រឿង។

ការប្រណាំងទូកកាណូជើងឯក  U.23 និងជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ មានអត្ដពលិកជាង ៥០០ នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

បកប្រែដោយ Pham Diep