កាសែត Donga Ilbo បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “ជោគជ័យរបស់កូរ៉េខាងត្បូងគឺជាជោគជ័យរបស់វៀតណាម” ដែលសង្កត់ធ្ងន់ថា នៅក្នុងជំនួបសំណេះសំណាលនៅវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។ លោកក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃវប្បធម៌រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ (រូបថត៖ VOV)

ទន្ទឹមនឹងនេះ កាសែត Hankuk Kyongjae បានចុះផ្សាយអត្ថបទមួយ "កន្លែងល្អឥតខ្ចោះសម្រាប់រោងចក្រ semiconductor" ដែលបញ្ជាក់ថា វៀតណាមកំពុងខិតខំទាក់ទាញការវិនិយោគនៅក្នុងវិស័យ semiconductor ពីកូរ៉េខាងត្បូង។ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា លោក Pham Minh Chinh បានជួបជាមួយលោក Lee Jae-yong ប្រធានក្រុមហ៊ុន Samsung Electronics និងបានលើកឡើងអំពីផែនការទាក់ទាញការវិនិយោគលើវិស័យ semiconductor ហើយបន្ទាប់មកបានទៅទស្សនារោងចក្រ semiconductor Samsung នៅ Pyeongtaek។ ខេត្ត Bac Giang របស់វៀតណាមជាបេក្ខភាពនាំមុខគេសម្រាប់ទីតាំងវិនិយោគ។ យោងតាមកាសែតនេះ លោក Pham Minh Chinh បានអះអាងថា វៀតណាមស្វាគមន៍ការវិនិយោគលើវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត (AI)។ វៀតណាមនឹងជម្រុញប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យទាំងនេះ និងខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលអ្នកទេពកោសល្យ កែលម្អប្រព័ន្ធ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រក្រុមហ៊ុនដែលវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor”។ កាសែត Hankuk Kyongjae បានដកស្រង់សម្តីលោក Lee Jae-yong ថាក្រុមហ៊ុនគ្រោងនឹងវិនិយោគលើវិស័យអេក្រង់ ហើយថាក្នុងរយៈពេល ៣ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយជាមូលដ្ឋានផលិតអេក្រង់ធំបំផុតនៅលើពិភពលោក៕

បកប្រែដោយ Thuy Anh