ថ្ងៃទី ៣ ខែសីហា គណៈប្រតិភូកីឡាវៀតណាមបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយចំណុចលេចធ្លោគឺការប្រកួតរបស់កីឡាការិនីបាញ់កាំភ្លើង Trinh Thu Vinh ក្នុងវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារបាញ់កាំភ្លើងកីឡាខ្លី ២៥ ម៉ែត្រផ្នែកនារី។

leftcenterrightdel
កីឡាការិនីបាញ់កាំភ្លើង Trinh Thu Vinh

កីឡាករវៀតណាមទីពីរដែលចូលរួមប្រកួតក្នុងថ្ងៃដដែល គឺកីឡាករហែលទឹក Nguyen Huy Hoang ក្នុងវគ្គជម្រុះវិញ្ញាសាហែលសេរីចម្ងាយ ១៥០០ ម៉ែត្រផ្នែកបុរស។

នៅលើតារាងមេដាយអូឡាំពិកឆ្នាំ ២០២៤ គិតត្រឹមម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ៣ ខែសីហា (ម៉ោងនៅប្រទេសវៀតណាម) គណៈប្រតិភូកីឡាចិននៅតែបន្តនាំមុខដោយមានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ចំនួន ៨ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩ គ្រឿង។ ក្រុមម្ចាស់ផ្ទះបារាំង បានឈានឡើងឈរចំណាត់ទី២ ដោយមានមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ១៣ គ្រឿង។ បន្ទាប់មកគឺគណៈប្រតិភូអូស្ត្រាលីដែលមានមេដាយមាស១១គ្រឿង មេដាយប្រាក់ ៦ គ្រឿងនិងមេដាយសំរឹទ្ធ ៥ គ្រឿង៕

តាម vovworld.vn