ជាប់ចំណាត់ថ្នាក់លេខ២ គឺក្រុមកីឡាជប៉ុនដោយមានមេដាយមាស ៨ គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង; ប្រទេសម្ចាស់ផ្ទះបារាំងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមបានមេដាយមាសចំនួន៧គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធចំនួន៨គ្រឿង។

កាលពីរសៀលថ្ងៃទី ៣១ ខែកក្កដា កីឡាវាយសីវៀតណាមរួមមានកីឡាករ Le Duc Phat និងកីឡាការិនី Nguyen Thuy Linh បានចូលរួមប្រកួតប្រជែងនៅអូឡាំពិកទីក្រុងប៉ារីស។ កីឡាការិនី Thuy Linh បានចាញ់កីឡាការិនីអាមេរិក Beiwen Zhang (លំដាប់ទី ១១ លើពិភពលោក) ខណៈដែលកីឡាករ Le Duc Phat បានចាញ់កីឡាករឥណ្ឌា Prannoy (លំដាប់ទី ១៣ លើពិភពលោក) ដោយពិន្ទុដូចគ្នា ហើយបានបញ្ឈប់ដំណើរក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤។ បើទោះបីមិនអាចឈានទៅឆ្ងាយក៏ដោយក៏កីឡាវាយសីវៀតណាមទាំងពីររូបបានបង្ហាញរបៀបលេងដ៏គួរឱ្យចាប់អារម្មណ៍៕

តាម vovworld.vn