ថ្លែងនៅក្នុងពិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ លោក Pezeshkian បានសម្តែងការប្តេជ្ញា "ការពារសាសនាផ្លូវការ ប្រព័ន្ធសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ"។ លោក Pezeshkian គ្រោងនឹងប្រកាសរដ្ឋាភិបាលថ្មីក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។

leftcenterrightdel
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian (រូបថត៖ vnanet.vn)

លោក Pezeshkian អាយុ ៦៩ ឆ្នាំបានទទួលជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ជុំទីពីរកាលពីថ្ងៃទី ៥ ខែកក្កដា។ លោកជាអ្នកកែទម្រង់ និងជាគ្រូពេទ្យវះកាត់បេះដូង ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមសម័យកាលរបស់លោកប្រធានាធិបតី Mohammad Khatami ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៥។ លោក Pezeshkian បានអំពាវនាវឱ្យមាន "ទំនាក់ទំនងមានលក្ខណៈស្ថាបនា" ជាមួយលោកខាងលិច ដើម្បី "នាំអ៊ីរ៉ង់ចាកចេញពីភាពឯកោ" ក៏ដូចជាគាំទ្រការស្ដារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលត្រូវបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA)។

យោងតាមផែនការដើម អ៊ីរ៉ង់បានរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៅឆ្នាំ ២០២៥។ ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតត្រូវបានរុញទៅមុខ បន្ទាប់ពីលោកប្រធានាធិបតី Ebrahim Raisi បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ១៩ ខែឧសភា នៅតំបន់ភ្នំនៅភាគពាយព្យនៃប្រទេសនេះ៕

តាម vovworld.vn