ក្រុមកីឡារបស់សហរដ្ឋអាមេរិកកំពុងវាយសម្រុកយ៉ាងខ្លាំងដើម្បីឡើងដល់ចំណាត់ថ្នាក់លេខ២ ដោយមានមេដាយមាស៩គ្រឿង មេដាយប្រាក់១៤ គ្រឿងនិងមេដាយសំរឹទ្ធ ១៣ គ្រឿង។

leftcenterrightdel
កីឡាករ Chen Yuxi និង Quan Hongchan មកពីប្រទេសចិនបានឈ្នះមេដាយមាសក្នុងការប្រកួតលោតទឹក ១០ ម៉ែត្រផ្នែកនារី នៅឯអូឡាំពិកឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

ក្នុងការប្រកួតប្រជែងនាថ្ងៃទី ១ ខែសីហារបស់គណៈប្រតិភូកីឡាវៀតណាម កីឡាករបាញ់ធ្នូ Le Quoc Phong និងកីឡាការិនីបាញ់ធ្នូ Do Thi Anh Nguyet បានបញ្ឈប់ដំណើរក្នុងវគ្គ ១/៣២ នៃការប្រកួតបាញ់ធ្នូ ១ ខ្សែផ្នែកបុរស និងផ្នែកនារី។ ដូច្នេះហើយ ក្នុងចំណោមអត្តពលិកវៀតណាមសរុបចំនួន ១៦ នាក់ ដែលបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ មានអត្តពលិក ៩ នាក់បានបញ្ឈប់ដំណើររបស់ខ្លួន ហើយគ្មាននរណាម្នាក់ទទួលបានមេដាយនៅឡើយទេ៕

តាម vovworld.vn