នេះក៏ជាសំបុត្រអូឡាំពិកចុងក្រោយសម្រាប់ប្រភេទទម្ងន់ ៦០ គីឡូក្រាមផ្នែកនារី ក្នុងជុំជម្រុះទី ២ នៃវិញ្ញាសារកីឡាប្រដាល់។ សំបុត្រអូឡាំពិកដំបូងក្នុងវិញ្ញាសាកីឡាប្រដាល់ មកលើអ្នកប្រដាល់ស្រី Vo Thi Kim Anh (ប្រភេទទម្ងន់ ៥៤ គីឡូក្រាម)។

leftcenterrightdel
អ្នកប្រដាល់ Ha Thi Linh (រូបថត៖ baovanhoa.vn)

មកទល់នឹងពេលនេះ កីឡាវៀតណាមមានសំបុត្រផ្លូវការចំនួន ១១ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅក្នុងវិញ្ញាសាកីឡានានាដូចជា៖ វាយសី បាញ់កាំភ្លើង ប្រដាល់ ហែលទឹក ប្រណាំងកង់ លើកទម្ងន់ ប្រណាំងទូកកាណូ និងរ៉ូអ៊ីង៕

តាម vovworld.vn