មហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍ គឺជាមហោស្រពកីឡាធំបំផុតសម្រាប់សិស្សវិទ្យាល័យក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ មហោស្រពកីឡាត្រូវបានរៀបចំឡើងក្នុងគោលបំណងជម្រុញចំណងសាមគ្គីភាព មិត្តភាពអន្តរជាតិ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសនានា ដើម្បីការអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យុវជនអាស៊ីអាគ្នេយ៍ជំនាន់ក្រោយ។

leftcenterrightdel
កម្មវិធីបើកមហោស្រពកីឡា

មហោស្រពកីឡានេះមានការចូលរួមពីកីឡាករ-កីឡាការិនី និងគ្រូបង្វឹកចំនួន ១,៣០០ នាក់ មកពីប្រទេសចំនួន ១០ ក្នុងតំបន់ រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

មហោស្រពកីឡាសិស្សអាស៊ីអាគ្នេយ៍លើកទី១៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា រួមមានវិញ្ញាសាចំនួន៦ (អត្តពលកម្ម ហែលទឹក បាល់បោះ វាយសី ប៉េណាក់ស៊ីឡាត និងវ៉ូវីណាម) ដោយមានការប្រកួតចំនួន១០៧។ ក្រុមកីឡាវៀតណាមមានសមាជិកចំនួន ១៩០ នាក់ ចូលរួមនៅក្នុង ៦៦ វិញ្ញាសានៃមហោស្រពកីឡា៕

បកប្រែដោយ Thanh Cong