leftcenterrightdel
ពិធីចុះហត្ថលេខាលើការឧបត្ថម្ភ

អាស្រ័យលើន ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនផលិតផលអាហាររូបត្ថម្ភកីឡាពិភពលោក បន្តរួមដំណើរជាមួយបណ្តាក្រុមបាល់ទាត់វៀតណាមក្នុងទម្រង់ឧបត្ថម្ភផលិតផលអាហារូបត្ថម្ភរបស់ Herbalife ជំនួយហិរញ្ញវត្ថុ និងការចែករំលែកចំណេះដឹងលើអាហារូបត្ថម្ភ និងលំហាត់ប្រាណសម្រាប់កីឡាករក្នុងកំឡុងឆ្នាំ ២០២៤-២០២៧។

លោក Duong Nghiep Khoi អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាមបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ចំពោះការរៀបចំ និងដំណើរការប្រកួតរបស់ក្រុមបាល់ទាត់វៀតណាមនាពេលខាងមុខ។ ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ ក្រុមបាល់ទាត់វៀតណាមចូលរួមការប្រកួតសំខាន់ៗជាច្រើនដូចជា៖ SEA Games 33, Asian Games 20, ASEAN Cup 2024 និង 2026, Asian Cup 2027, វគ្គជម្រុះ World Cup 2030 ៕

បកប្រែដោយ Duy Hoan