leftcenterrightdel
លោក Manuel Tovar រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសបានប្រគល់កំណត់ទូតដោយទទួលស្គាល់វៀតណាមជាប្រទេសដែលមានខឿនសេដ្ឋកិច្ចទីផ្សារ

ប្រទេស Costa Rica គឺជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ជាអង្គការមួយមានប្រទេសចំនួន ៣៨ មានខឿនសេដ្ឋកិច្ចទីផ្សារអភិវឌ្ឍន៍ជាងគេលើពិភពលោក។ ការដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសរបស់ Costa Rica ប្រគល់កំណត់ទូតដោយទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារក្នុងករណីស៊ើបអង្កេតនៃការប្រឆាំងនិងការលក់បង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធន គឺជាសកម្មភាពវិជ្ជមានក្នុងបរិបទដែលវៀតណាមកំពុងស្នើឲ្យដៃគូពាណិជ្ជកម្មទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។

នៅក្នុងជំនួបនេះ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្វាគមន៍ការដែល Costa Rica ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារក្នុងករណីស៊ើបអង្កេតនៃការប្រឆាំងនិងការលក់បង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធន។ ការទទួលស្គាល់វៀតណាមជាប្រទេសដែលមានខឿនសេដ្ឋកិច្ចទីផ្សារបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស និងសមាហរណកម្មសេដ្ឋកិច្ចពិភពលោក ទន្ទឹមនឹងនោះនឹងរួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep