នេះជាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពសម្រាប់មនុស្សវ័យចំណាស់ ដែលរៀបចំដោយមន្ទីរវប្បធម៌ និងកីឡាវៀតណាម សមាគមមនុស្សវ័យចំណាស់ សហការជាមួយសហព័ន្ធលំហាត់ប្រាណយូហ្គាទីក្រុងហូជីមិញ។

leftcenterrightdel
មនុស្សវ័យចំណាស់នៅទីក្រុងហូជីមិញហាត់ប្រាណ និងយូហ្គា បង្កើតកំណត់ត្រានៅវៀតណាម

នៅក្នុងកម្មវិធីនោះ សមាជិកចំនួន ៣,៣៣៣ នាក់មកពីក្លឹបមនុស្សវ័យចំណាស់ទីក្រុងហូជីមិញបានចូលរួមក្នុងការសម្តែងយូហ្គា។ លោក Huynh Thanh Lap អនុប្រធានសមាគមមនុស្សវ័យចំណាស់វៀតណាម ប្រធានគណៈតំណាងសមាគមមនុស្សវ័យចំណាស់ទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីហាត់ប្រាណយូហ្គា មានគោលបំណងបង្កើតទីលានលេងកំសាន្ត និងលើកកំពស់ស្មារតីចូលរួមហាត់ប្រាណ រុញថយក្រោយជំងឺសម្រាប់មនុស្សវ័យចំណាស់។ យើងទើបតែឆ្លងកាត់ជំងឺរាតត្បាតកូវីដ ១៩  មនុស្សវ័យចំណាស់នៅទីក្រុងហូជីមិញបានវិលប្រឡប់មកជីវភាពរស់នៅប្រក្រីតីភាពហើយ។ សមាជិកគ្រប់រូបហាត់កីឡា ដើម្បីមានសុខភាពល្អ ហើយធ្វើជាគំរូសម្រាប់កូនៗ និងចៅៗ”៕

តាម vovworld.vn